ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន របស់អ៊ឺរ៉ុប បង្កើនការវិនិយោគខ្លាំង នៅក្នុងប្រទេសចិន បន្ទាប់ពីបញ្ហាកូវីដ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្រុមហ៊ុនអាជីវកម្មទាំងឡាយ របស់សហភាពអ៊ឺរ៉ុប ត្រូវបានគេមើលឃើញថាមាន
ការកើនឡើងខ្លាំង ជាមួយនឹងប្រទេសចិន ជាពិសេសទៅលើវិស័យ វិនិយោគ ធៀបទៅនឹងបណ្តា ប្រទេសផ្សេងទៀត ។

ប្រភពដដែលបានឲ្យទៀត ដែរថា ក្រុមហ៊ុនអាជីវកម្មទាំងនោះ ក៏នឹងមានផែនការក្នុងការពង្រឹង និងពង្រីកប្រតិបត្តិការ របស់ខ្លួនបន្ថែមទៀតផងដែរ នៅក្នុងឆ្នាំ២០២១នេះឲ្យបានសម្រេចកំណើន ៦០ភាគរយ ធៀបទៅនឹងកំណើន ដែលធ្លាប់ធ្វើបានកាលពីឆ្នាំទៅ៥១ភាគរយ ។

ការសិក្សា ស្រាវជ្រាវ ដែលត្រូវបានធ្វើឡើង ដោយសភាពាណិជ្ជកម្មអ៊ឺរ៉ុប បានឲ្យដឹងទៀតថា ក្រុមហ៊ុនចំនួនពាក់កណ្តាល ឬប្រមាណជា៥៨៥ បានឆ្លើយតបថា ពួកគេបាន ទទួលបានប្រាក់ចំណេញ កើនឡើងខ្លាំងក្នុងប្រតិបត្តិការ ជាមួយនឹងដៃគូចិនជាជាងចំនួន មធ្យមដែលខ្លួនធ្វើបានជាមួយនឹង ទីផ្សារសកលលោក ។

តួលេខនេះមានការ កើនឡើងខ្លាំង ជាពិសេសនៅក្រោយពេលដែលបញ្ហាកូវីដ បានថមថយកម្លាំងនិងការចាក់វ៉ាក់សាំង កំពុងមានភាពមមាញឹកខ្លាំង ទាំងនៅក្នុងតំបន់អ៊ឺរ៉ុប និងនៅទូទាំងពិភពលោកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top