ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន ធ្វើទស្សនៈតំបន់ទីបេ ស្របពេលជម្ងឺកូវីដ១៩ ផ្ទុះឆ្លងនៅក្វាងចូវ

បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមសេចក្តីរាយការណ៍ បានធ្វើការសង្កត់ធ្ងន់លើ សារៈសំខាន់ នៃសាមគ្គីភាពរបស់ចិន ក្នុងអំឡុងធ្វើទស្សនកិច្ចបឹង Qinghai Lake នៅក្នុងតំបន់ខ្ពង់រាបទីបេ ជាទីដែលលោក បាននៅជាមួយក្រុមមន្ត្រី ដោយគ្មានពាក់ម៉ាស។

ដំណើរទស្សនកិច្ចនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសចិន ប្រឹងប្រែងធ្វើការចាក់ថ្នាំវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ឲ្យដល់ប្រជាជនខ្លួន និងទីក្រុងដ៏ធំមួយនៅជិតទីក្រុងហុងកុង ធ្វើការប្រយុទ្ធនឹងប្រឆាំងនឹងជម្ងឺកូវីដ១៩ប្រភេទ Delta COVID។

លោក ស៊ី ជីនពីង ដែលបង្ហាញខ្លួនដោយមិនពាក់ម៉ាសនៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចនោះ បានអំពាវនាវឲ្យមានសាមគ្គីភាពនៅទូទាំងក្រុមជនជាតិភាគតិចផ្សេងរបស់ប្រទេសចិន ស្ថិតនៅក្នុងតំបន់មួយ ដែលភាគច្រើនជាជនជាតិទីបេ។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន People’s Daily នៅថ្ងៃពុធសប្ដាហ៍នេះ បានឲ្យដឹងថា លោកប្រធានាធិបតីចិន បាននិយាយដូច្នេះថា “យើងទាំងអស់គ្នាជាបងប្អូនប្រុសស្រីនឹងគ្នា ហើយនៅគម្រប់ខួបលើទី១០០ នៃបក្សកុម្មុយនិស្តចិន ប្រទេសចិន នឹងឈរកាន់តែរឹងមាំ ឡើងជាងមុន នៅក្នុងចំណោមប្រជាជន របស់ពិភពលោក”៕

ប្រែសម្រួល៖ប៉ាង កុង

To Top