ព័ត៌មានអន្តរជាតិ

កងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ចង់រៀបចំមូលដ្ឋាននយោបាយ សម្រាប់ដំណើរការ សន្តិភាពនៅយេម៉ែន

បរទេស៖ កងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធនឹងពួកហូធី នៅក្នុងប្រទេសយេម៉ែន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននាពេលថ្មីៗនេះ បានឈប់ធ្វើការវាយប្រហារ នៅជិតទីក្រុងសាណាអា ឬក៏ទីក្រុងយេម៉ែនដទៃទៀតណាមួយ ព្រោះតែខ្លួនចង់រៀបចំ មូលដ្ឋាននយោបាយ សម្រាប់ដំណោះស្រាយ សន្តិភាព។

សេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយមន្ត្រីនាំពាក្យ ឲ្យកងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីតមួយរូប និងចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ រដ្ឋអារ៉ាប៊ីសាអូឌីតនោះ គឺត្រូវបានធ្វើឡើង ក្រោយសេចក្តីរាយការណ៍ ស្តីពីការវាយប្រហារមួយ ទៅលើអង្គភាពរថយន្តពាសដែកមួយ ជារបស់ពួកហូធី នៅជិតរដ្ឋធានីនៃប្រទេសយេម៉ែន។

មន្ត្រីនាំពាក្យ លោក Turki al-Maliki តាមសេចក្តីរាយការណ៍ បានធ្វើការបដិសេធចំពោះសេចក្តីរាយការណ៍នោះ ដោយបន្ថែមថា គ្មានប្រតិបត្តិការយោធាណាមួយ ត្រូវបានធ្វើឡើងនៅតំបន់ក្បែរទីក្រុងសាណាអា ឬក៏ទីក្រុងណាមួយរបស់ប្រទេសយេម៉ែនទេ ក្នុងពេលកន្លទៅ ដោយមានគោលបំណងរៀបចំមូលដ្ឋាននយោបាយសម្រាប់ដំណើរការសន្តិភាព៕

ប្រែសម្រួល៖ប៉ាង កុង

To Top