ម៉ូស្គូ៖ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បានចុះហត្ថលេខាលើបទបញ្ជា ដើម្បីទុកជាមោឃៈនូវអនុស្សរណៈនៃការយោគយល់ (MOU)រុស្ស៊ី – សហរដ្ឋអាមេរិកស្តីពី“ ការបើកចំហរ” ដែលសម្របសម្រួលការធ្វើដំណើរ សម្រាប់អ្នកការទូតនៅក្នុងប្រទេសម្ចាស់ផ្ទះរបស់ភាគីទាំងពីរ។

យោងតាមបទបញ្ជាដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នៅលើគេហទំព័រព័ត៌មានផ្លូវការផ្លូវការរបស់ប្រទេសនេះបានឲ្យដឹងថា លោក Mishustin បានស្នើសុំក្រសួងការបរទេសរុស្ស៊ីជូនដំណឹងទៅខាងសហរដ្ឋអាមេរិក អំពីការបញ្ចប់ការងារនេះ។
អនុស្សរណៈនៃការយោគយល់គ្នាបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន កាលពីខែមិថុនា ឆ្នាំ១៩៩២ បានអនុញ្ញាតឱ្យអ្នកការទូតរុស្ស៊ី និងសហរដ្ឋអាមេរិក ធ្វើទស្សនកិច្ចប្រទេសម្ចាស់ផ្ទះរបស់ពួកគេ ដោយទទួលបានការជូនដំណឹងដោយមិនចាំបាច់សុំការអនុញ្ញាត។
ចេតនាបញ្ចប់អនុស្សរណៈនេះត្រូវបានប្រកាសជាលើកដំបូង ដោយក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃទី ១៦ ខែមេសា នៅពេលដែលខ្លួនបានបង្ហាញនូវវិធានការណ៍ប្រឆាំងនឹង“ សកម្មភាពរបស់សហរដ្ឋអាមេរិក ដែលថាជាសកម្មភាពអរិភាព”៕
ដោយ ឈូក បូរ៉ា
