សេអ៊ូល៖ ទិន្នន័យគយបានបង្ហាញនៅថ្ងៃសុក្រនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើង ៤០,៩ ភាគរយក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែមិថុនា ដោយសារការនាំចេញបន្ទះឈីប និងរថយន្តដឹកទំនិញបានយ៉ាងរឹងមាំ។
យោងតាមទិន្នន័យពីសេវាគយកូរ៉េបានឱ្យដឹងថាការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះ មានចំនួន ១៧,៣ ពាន់លានដុល្លារក្នុងរយៈពេលពីថ្ងៃទី០១-១០ ខែមិថុនា បើប្រៀបធៀបទៅនឹង ១២,៣ ពាន់លានដុល្លារកាលពីឆ្នាំមុន។
ទិន្នន័យបានបង្ហាញថា ការនាំចូលបានកើនឡើង ៣១ ភាគរយស្មើនឹង ១៧,៩ ពាន់លានដុល្លារដែលជាហេតុធ្វើឱ្យមានឱនភាពពាណិជ្ជកម្មចំនួន ៦១២ លានដុល្លារក្នុងរយៈពេល ដែលបានលើកឡើង។
តាមវិស័យការនាំចេញបន្ទះឈីប អង្គចងចាំ ដែលជាមុខទំនិញនាំចេញសំខាន់ បានកើនឡើង ៣៧,៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំហើយរថយន្តបានកើនឡើង ១៣៦,៩ ភាគរយបើទោះបីជាមានការផ្គត់ផ្គង់ឈីបរថយន្តនៅទូទាំងពិភពលោកក៏ដោយ។
ឧបករណ៍អេឡិចត្រូនិក មានប្រហែល ២០ ភាគរយនៃការនាំចេញរបស់កូរ៉េខាងត្បូង ដែលជារបស់ក្រុមហ៊ុនអេឡិចត្រូនិកសាមសុង ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេបំផុតនៅលើពិភពលោក និងគូប្រជែងតូចជាងរបស់ខ្លួន គឺក្រុមហ៊ុន SK hynix Inc ។
ការនាំចេញផលិតផលប្រេងបានកើនឡើង ៧០,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតម្លៃប្រេងកើនឡើង ចំពេលដែលសេដ្ឋកិច្ចពិភពលោកស្ទុះងើបឡើងវិញ៕
ដោយ ឈូក បូរ៉ា