ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ថា កាំរស្មីព្រះអាទិត្យ បានលេចចេញ និងកាមេរ៉ា “មើលមុខ” និង “ស្លាបរបស់យាន” ចំនួន០២បាន ចង្អុលទៅខាងមុខ របស់យានអវកាស Zhurong របស់ប្រទេសចិនឈ្មោះ បានបាញ់កាំរស្មីដូចសត្វស្លាប ខណៈដែលវាបានរុករក លើភពក្រហម នៅក្នុងរូបថតដែលចេញផ្សាយ ដោយទីភ្នាក់ងារអវកាស របស់ប្រទេសនេះ នៅថ្ងៃសុក្រទី ១១ មិថុនានេះ ។

ការចុះចតរបស់យានអវកាស Zhurong កាលពីខែឧសភា គឺជាការស៊ើបអង្កេតមួយ ដែលទទួលបានជោគជ័យ ជាលើកដំបូងដោយប្រទេសណាមួយ នៅលើបេសកកម្ម ភពព្រះអង្គារ ជាលើកដំបូងរបស់ខ្លួន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងការកើនឡើង របស់ចិន ចំពោះឋានៈ មហាអំណាចអវកាស ។
យាន Zhurong របស់ចិន បង្កើតឲ្យមានឈ្មោះជាប្រវត្តិសាស្ត្រ ជាមួយនឹងការចុះចត នៅភពព្រះអង្គារ ។

យាននេះត្រូវបានគេដាក់ឈ្មោះថា ជាព្រះភ្លើងទេវកថា របស់ប្រទេសចិន ចាប់តាំងពីពេលនោះ មកគេបានសិក្សាអំពីសណ្ឋានដី នៃតំបន់ភ្នំ Martian ដែលគេស្គាល់ថា Utopia Planitia ។

រូបថតដែលចេញផ្សាយ ដោយរដ្ឋបាលអវកាសជាតិចិន បានបង្ហាញផ្លូវនៅក្នុងដីក្រហម បន្សល់ទុកដោយយានអវកាស Zhurong ដែលទីភ្នាក់ងារនេះបានពិពណ៌នាថា ជា“ ស្នាមផ្តិតរបស់ចិន” បន្ទាប់ពីវាបានហោះលើផ្ទៃផែនដី ពីវេទិកាចុះចត ដែលតាក់តែងដោយ ទង់ជាតិចិន ៕
ដោយ៖ ម៉ៅ បុប្ផាមករា
