ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង ហៅ ក្រុម K-pop ថា ជា ”រោគមហារីដ៏សាហាវបំផុត”

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានចោទប្រកាន់ទៅលើក្រុម K-pop ដែលបង្កការរំខាន ដល់ក្រុមយុវជនរបស់ប្រទេសលោក ។ ដោយបានបញ្ជាក់ថា ក្រុមនេះ គឺជា “រោគមហារីដ៏សាហាវបំផុត” លោក គីម បានដាក់ការពិន័យទៅលើពលរដ្ឋទាំងឡាយណា ដែលមើលខ្សែវីដេអូ របស់កូរ៉េខាងត្បូង វីដេអូរបស់កូរ៉េ និងវីដេអូរបស់ក្រុមតារាចម្រៀង K-pop ។

កាសែត The New York Times បានលម្អិតអំពីរឿងសម្ងាត់ ប្រឆំាងនឹងយុទ្ធនាការរបស់ក្រុម K-pop ដែលបានលេចចេញតាមរយៈការបែកធ្លាយឯកសារផ្ទៃក្នុងពីសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ។ ព័ត៌មាននេះត្រូវបានរាយការណ៍ដំបូងដោយប្រភពព័ត៌មាន Daily NK ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរិះគន់ការរីករាលដាលនៃឥទ្ធិពលប្រឆាំងនឹងសង្គមនិយមដែលត្រូវបានគេរាយការណ៍ថា បានផ្លាស់ប្តូរ “ការស្លៀកពាក់ ដោយប្រើស្ទីលម៉ូដសក់ បានថ្លែងសុន្ទរកថាក្នុងឥរិយាបទ ” របស់ជនជាតិកូរ៉េខាងជើងវ័យក្មេង ។ លោក គីម បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោកបង្ក្រាបនូវឥរិយាបទប្រឆាំងនឹងសង្គមនិយមទាំងនេះ ។

លោក គីម បានណែនាំច្បាប់ថ្មីជាបន្តបន្ទាប់នៅក្នុងខែធ្នូ ដែលពង្រឹងការដាក់ទណ្ឌកម្មតឹងរ៉ឹងចំពោះការមើល ឬកាន់កាប់ការកម្សាន្តរបស់កូរ៉េខាងត្បូង ពីកម្លាំងពលកម្មរយៈពេល០៥ឆ្នាំដល់១៥ឆ្នាំនៅក្នុងជំរំការងារ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានព្រមានថា ប្រសិនបើឥទ្ធិពលទាំងនេះ មិនត្រូវបានត្រួតពិនិត្យទេនោះ វានឹងធ្វើឱ្យកូរ៉េខាងជើង “ដួលរលំដូចជញ្ជាំងសើមដូច្នេះដែរ” ។ អ្នកដែលត្រូវគេចាប់ បានពីការរត់ពន្ធមាតិការ បស់ប្រទេសកូរ៉េ គឺប្រឈមនឹងការទទួលទណ្ឌកម្មធ្ងន់ធ្ងរ ជាងមុន រួមទាំងទោស ប្រហារជីវិតផងដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top