បរទេស៖យោងតាមការប្រកាស ដោយអជ្ញាធរជាតិចិន កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាមកដល់ពេលនេះ ពលរដ្ឋរបស់ខ្លួនប្រមាណ ជាជាង៦០០លាននាក់ ហើយដែលអាចទទួល បានការចាក់វ៉ាក់សាំង។
ប្រភពដដែលបានឲ្យដឹងទៀតដែរថាចិនក៏បានដាក់ផែនការក្នុងការចាក់វ៉ាក់សាំងពលរដ្ឋរបស់ខ្លួនឲ្យបានទៅដល់៤០ភាគរយនៃពលរដ្ឋសរុប១,៤ពាន់លាននាក់នៅត្រឹមចុងខែ
មិថុនានេះ។
ទោះបីជាយ៉ាងណាក្តីតួលេខលំអិតបានបញ្ជាក់ថាគិតត្រឹមថ្ងៃព្រហស្បតិ៍វ៉ាក់សាំង៨៤៥លានដូសត្រូវបានប្រើប្រាស់រួចទៅលើមនុស្សប្រមាណជា៦២២លាននាក់ប៉ុន្តែមិនទាន់អាចបានដឹងទេថាតើមនុស្សប៉ុន្មាននាក់អាចបានទទួលវ៉ាក់សាំងទាំងពីរលើក។
តាមផែនការរបស់ចិនផងដែរនៅត្រឹមចុងឆ្នាំ២០២១ខាងមុខនេះខ្លួនគ្រោងនឹងធ្វើការចាក់វ៉ាក់សាំងឲ្យពលរដ្ឋរបស់ខ្លួនសរុបឲ្យបាន៧០ភាគរយនៃពលរដ្ឋសរុបដែលមកទល់ពេលនេះវ៉ាក់សាំងដែលត្រូវបានរដ្ឋាភិបាលប្រើប្រាស់នោះគឺជាវ៉ាក់សាំងSinopharm៕