បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ទើបតែបានប្រកាសថានឹងបន្ថែមប្រាក់ជំនួយប្រមាណជា
៤៦លានដុល្លារទៀតដើម្បីកិច្ចការងារបន្ទាន់នៃបញ្ហាជនអន្តោប្រវេស។
បញ្ហាអន្តោប្រវេសនៅក្នុងតំបន់ព្រំដែនភាគខាងត្បូងរបស់ប្រទេសត្រូវបានគេចាត់ទុកថាគឺជាបញ្ហាដ៏រាំរ៉ៃក្នុងរយៈពេលជិត២០ឆ្នាំមកហើយហើយកញ្ចប់ថវិកាទាំងនោះនឹងត្រូវរុញទៅឲ្យអង្គការអន្តរជាតិមួយចំនួន
ដែលពាក់ព័ន្ធនឹងបញ្ហាមនុស្សធមន៍និងក្រុមអន្តោប្រវេសខុសច្បាប់។
គួរឲ្យដឹងដែរថាកាលពីពេលថ្មីៗនេះអនុប្រធានាធិបតីអាមេរិកលោកស្រី Harris បានជួបពិភាក្សាគ្នាជាមួយនឹងមេដឹកនាំដែលមកពីប្រទេស Guatemala និង Mexico ក្នុងការពិភាក្សាទៅលើបញ្ហា
អំពើពុករលួយបញ្ហាជួញដូរមនុស្សនិងអន្តោប្រវេសខុសច្បាប់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
