ព័ត៌មានអន្តរជាតិ

នៅថ្ងៃអាទិត្យ ថៃមានអ្នកស្លាប់ ដោយសារកូវីដ១៩ចំនួន ១៨នាក់ទៀត និងរកឃើញ អ្នកឆ្លងថ្មី ២ ៨០៤នាក់

បរទេស ៖ អាជ្ញាធរសុខាភិបាល របស់ប្រទេសថៃ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ១៨ នាក់ថែមទៀត កាលពីថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនដល់ ១ ៤៤៩ នាក់ និង បានរកឃើញអ្នកឆ្លងថ្មីចំនួន ២ ៨០៤ នាក់ទៀត ចំនួនករណីឆ្លងចាប់តាំងពីការរាតត្បាតរាលដាល បានកើនឡើងដល់ ១៩៥ ៩០៩ នាក់ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលសម្រាប់ ការគ្រប់គ្រងស្ថានភាពជំងឺ Covid-19 បាននិយាយថា អ្នកឆ្លងថ្មីចំនួន ២ ៣៩៥ នាក់ គឺត្រូវបានរកឃើញ នៅក្នុងចំណោមប្រជាជន ទូទៅ និង ៤០៩ នាក់ផ្សេងទៀត រកឃើញនៅក្នុងពន្ធនាគារ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top