បរទេស ៖ យោងតាមសេចក្តីថ្លែងការណ៍រដ្ឋាភិបាល អង់គ្លេសមួយ បានឲ្យដឹងថា មេដឹកនាំ G7 មានគម្រោងចុះហត្ថលេខាលើសេចក្តីប្រកាស Carbis Bay ស្តីពីសុខភាព ដើម្បីទប់ស្កាត់ជម្ងឺរាតត្បាត ពិភពលោកផ្សេងទៀត ។
ក្រោមសេចក្តីប្រកាសនោះ មេដឹកនាំ G7 នឹងប្តេជ្ញាចាត់វិធានការដើម្បីធានាថា ការបំផ្លិចបំផ្លាញពិភពលោក បង្កឡើងដោយមេរោគកូរ៉ូណា នឹងមិនកើតឡើងដដែលៗនោះ ហើយពួកគេប្តេជ្ញាប្រើប្រាស់ធនធានពួកគេទាំងអស់ឆ្ពោះទៅរកគោលដៅនេះ នៅពេលពួកគេជួបប្រជុំគ្នាក្នុងទីក្រុង Cornwall សម្រាប់ថ្ងៃទី២នៃជំនួបកំពូល G7។
សេចក្តីថ្លែងការណ៍រដ្ឋាភិបាលអង់គ្លេស បាននិយាយយ៉ាងដូច្នេះថា “សេចក្តីប្រកាស គឺជាសេចក្តីថ្លែងការណ៍ជាប្រវត្តិសាស្ត្រមួយ ដាក់ចេញនូវការប្តេជ្ញា ដ៏រឹងមាំជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញមនុស្សជាតិ និងសេដ្ឋកិច្ចដដែលៗណាមួយ បង្កឡើងដោយជម្ងឺកូរ៉ូណា”។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយយ៉ាងដូច្នេះថា “ នៅក្នុងឆ្នាំមិញ ពិភពលោក បានអភិវឌ្ឍថ្នាំវ៉ាក់សាំង កូរ៉ូណាដ៏មានប្រសិទ្ធភាពមួចំនួន ផ្តល់អាជ្ញាប័ណ្ណ និងធ្វើការផលិតវា តាមដំណាក់កាល ហើយបច្ចុប្បន្ននេះ កំពុងតែចាក់វាចូលដៃមនុស្សដែលត្រូវការវា ប៉ុន្តែដើម្បីយកឈ្នះពិតប្រាកដ លើមេរោគកូរ៉ូណា យើងត្រូវតែទប់ស្កាត់ការ រាតត្បាតដូចនេះ មិនឲ្យកើតមានជាថ្មីម្តងទៀត”៕
ប្រែសម្រួល៖ប៉ាង កុង