បរទេស៖ យោងតាមបណ្តាញទូរទស្សន៍ RaiNews24 បានអោយដឹងថា អ្នកបាញ់បានរត់គេចខ្លួនបាត់។ ប៉ូលីសកំពុងតែតាមរកនៅ Ardea ក៏ដូចជានៅជិតទីក្រុង Pomezia និង Anzio ហើយក្រោយមកបានរកឃើញថា ជនសង្ស័យបានដាក់របាំងចូលផ្ទះរបស់គាត់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានរាយការណ៍នៅថ្ងៃអាទិត្យថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅតាមដងផ្លូវនៃទីក្រុង Ardea ក្បែរទីក្រុងរ៉ូម ប្រទេស អ៊ីតាលី ដោយបានសម្លាប់ក្មេង ២នាក់ និងបុរសចំណាស់ម្នាក់។ បុរសចំណាស់ខាងលើត្រូវបានគេរាយការណ៍ថា បានស្លាប់នៅនឹងកន្លែង រីឯក្មេង២នាក់អាយុ ៥ ឆ្នាំនិងម្នាក់អាយុ ១០ ឆ្នាំ បានស្លាប់នៅមន្ទីរពេទ្យ។
ជនសង្ស័យត្រូវបានគេរាយការណ៍ថា ជាបុរសអាយុ ៣៤ ឆ្នាំមានជំងឺផ្លូវចិត្ត៕
ប្រែសម្រួលៈ ណៃ តុលា
