ព័ត៌មានអន្តរជាតិ

មហាគម្រោង សេដ្ឋកិច្ចយក្សទាំង២ ដើម្បីជួយប្រទេសក្រីក្រ! (video)

ភ្នំពេញ៖ លោក ហេង វ៉ាន់ដា ប្រធានវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ បានលើកបង្ហាញ ពីមហាគម្រោងសេដ្ឋកិច្ចយក្សទាំង២ ដើម្បីជួយប្រទេសក្រីក្រ ក្នុងនោះមានគម្រោងសេដ្ឋកិច្ចផ្លូវសូត្រ(OneBelt-OneRoad) របស់ចិន និងគម្រោងសេដ្ឋកិច្ចដ៏មហិមា B3W របស់ក្រុមប្រទេស G7។

លោក ហេង វ៉ាន់ដា ប្រធានវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ បានបង្ហាញនិងពន្យល់ដូចតទៅ៖

១. នៅថ្ងៃ១២ ខែមិថុនាឆ្នាំ២០២១, G7 ដែលបានប្រជុំនៅអង់គ្លេស, សហរដ្ឋអាមេរិក បានស្នើគម្រោងសេដ្ឋកិច្ចដ៏មហិមាមួយមានឈ្មោះថា B3W: Build Back Better World ដែលមានទឹកប្រាក់ ប្រមាណ40ទ្រីលាន$ ដើម្បីប្រកួតប្រជែងជាមួយចិន។ B3W ត្រូវការទុនពី ប្រទេសទាំង៧ និងក្រុមហ៊ុនឯកជន ចូលរួមដាក់ទុន។
២. ចិនជាម្ចាស់គម្រោងសេដ្ឋកិច្ចផ្លូវសូត្រ(OneBelt-OneRoad) តាំងពីឆ្នាំ២០១៣ និងបានចាយលុយ 2.6ពាន់លានដុល្លារួចមកហើយ ក្នុងគម្រោងទឹកប្រាក់ 3.7ទ្រីលានដុល្លារ។ ចិនយកលុយផ្ទាល់សាងសង់ និងឲ្យប្រទេសតូចៗឬប្រទេសមិនសូវសម្បូរណ៍លុយខ្ចី។

លោក ហេង វ៉ាន់ដា បានបង្ហាញការចាប់អារម្មណ៍ ក្នុងគម្រោងមហាគម្រោងយក្សទាំង២គឺ
១. B3W: តម្រូវឲ្យរួមទុន ពី G7 និងក្រុមហ៊ុនឯកជន។
២. ចិនលុយខ្លួនឯងយកទៅសាងសង់ និង ឲ្យកំចី។

លោក ហេង វ៉ាន់ដាសង្កត់ធ្ងន់ថា ” គម្រោងមួយណាក៏ជួយប្រទេសក្រីក្រដែរ សុំតែម្យ៉ាង កុំរករឿងផែរាមពេក”៕

To Top
×