ព័ត៌មានអន្តរជាតិ

ក្រុមប្រទេសអ្នកមាន G7 ប្ដេជ្ញាចែកចាយវ៉ាក់សាំង ៨៧០លានដូស ហើយចំនួនពាក់កណ្ដាល នៅចុងឆ្នាំនេះ

ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា មេដឹកនាំ នៃប្រទេស G7 បានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀង មួយនៅឯកិច្ចប្រជុំកំពូល របស់ពួកគេ ដើម្បីចែកចាយវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ យ៉ាងតិចចំនួន ៨៧០ លានដូល្លាដោយផ្ទាល់ ហើយយ៉ាងហោចណាស់ ចំនួនពាក់កណ្តាល ដែលត្រូវបញ្ជូននៅចុងឆ្នាំ ២០២១ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការសុខភាពពិភពលោកបានឲ្យដឹងថាប្រទេស G7 បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ពួកគេ សម្រាប់ COVAX ដែលជាយុទ្ធនាការអន្តរជាតិ ដឹកនាំដោយអង្គការសុខភាពពិភពលោក សម្រាប់ការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទូទាំងពិភពលោក ដោយស្មើភាពគ្នាជា“ ផ្លូវបឋមសម្រាប់ផ្តល់វ៉ាក់សាំង ដល់ប្រទេសក្រីក្របំផុត”។

ទន្ទឹមនឹងការស្វាគមន៍ ចំពោះការប្តេជ្ញាចិត្តរបស់ G7 ដៃគូ COVAX ក៏បានអំពាវនាវឱ្យមានការគាំទ្រជាបន្ត សម្រាប់ការនាំចេញវ៉ាក់សាំង ក្នុងសមាមាត្រសំខាន់ការលើកកម្ពស់ ការផ្តល់អាជ្ញាប័ណ្ណដោយស្ម័គ្រចិត្ត និងមិនមែនសម្រាប់ផលចំណេញ ពិភពលោកនោះឡើយ។

WHO បាន និងកំពុងប្រឈមមុខ នឹងគំលាតនៃការផ្គត់ផ្គង់បន្ទាន់ ហើយផ្តោតលើការធានាឱ្យបាននូវចំនួនដូស ដែលអាចប្រើបានច្រើនតាម ដែលអាចធ្វើទៅបាន។ ស្ថាប័ននេះ នឹងធ្វើការជាមួយ G7 និងប្រទេសដទៃទៀត ដែលបានបង្កើនការចែកចាយដូស យ៉ាងឆាប់រហ័ស និងសមហេតុផលតាម ដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយឧបសគ្គ នៃការផ្គត់ផ្គង់រយៈពេលខ្លី និងកាត់បន្ថយលទ្ធភាព នៃអត្រាឆ្លងទម្រង់ថ្មី និងអត្រាមរណភាពនាពេលអនាគត ។

អង្គការសុខភាពពិភពលោក បានឲ្យដឹងថា“ ឥឡូវនេះប្រទេសជាច្រើនទៀត កំពុងប្រឈមនឹងការកើនឡើង នៃករណីឆ្លង ហើយពួកគេកំពុងប្រឈម នឹងវាដោយមិនខ្វះការចាក់វ៉ាក់សាំង បាននោះទេ ។ អគ្គនាយកលោក Tedros Adhanom Ghebreyesus បានបន្ថែមថា“ ប៉ុន្តែយើងត្រូវការបន្ថែមទៀត ហើយយើងត្រូវការវាលឿនជាងមុន” ៕
ដោយ ឈូក បូរ៉ា

To Top