ព័ត៌មានអន្តរជាតិ

លោក Biden មកដល់ទីក្រុងប៊្រូស៊ែល​ ដើម្បីចូលរួមកិច្ចប្រជុំ អង្គការណាតូ

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden ត្រូវបានកាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយថា បានធ្វើដំណើរមកដល់ទីក្រុងប្រ៊ូស៊ែលហើយ កាលពីថ្ងៃអាទិត្យម្សិលមិញ សម្រាប់កិច្ចប្រជុំអង្គការណាតូ ។

ប្រភពដដែលបានឲ្យដឹងដែរថា ទស្សនកិច្ចរយៈពេល២ថ្ងៃ នឹងត្រូវធ្វើឡើង ដោយមានការចូលរួមពីសំណាក់ មេដឹកនាំមកពីអង្គការណាតូនិងសម្ព័ន្ធមិត្តរបស់សហភាពអ៊ឺរ៉ុប ។

លោក Biden នៅក្នុងដំណើរទស្សនកិច្ចនេះ ត្រូវបានគេដឹងថា គឺជាដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់បរទេស ចាប់តាំងតែពីពេលលោកបានឡើងកាន់តំណែង ជាប្រធានាធិបតីរួចមក បន្ទាប់ពីបានធ្វើដំណើរ ទៅចូលរួមក្នុងកិច្ចប្រជុំG7 ។

លោក Biden ត្រូវបានទទួលស្វាគមន៍ ដោយផ្ទាល់ពីសំណាក់ នាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិកលោក Alexander De Crooខណៈដែលមេដឹកនាំប្រទេសប្រមាណជា២៨នាក់ទៀត នឹងបន្តធ្វើដំណើរបន្ថែមទៀត មកដល់ប្រទេសប៊ែលហ្ស៊ិកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top