ព័ត៌មានអន្តរជាតិ

អាកាសចរណ៍ អាមេរិក United Arilines បញ្ជាទិញយន្តហោះ ២០០គ្រឿងពី Boeing និង Airbus

បរទេស ៖ ក្រុមហ៊ុនអាកាសចរណ៍ អាមេរិក United Airlines នៅសប្តាហ៍នេះបានប្រកាសថា ខ្លួននឹងធ្វើការបញ្ជាទិញយន្តហោះ ចំនួនដល់ទៅ២០០គ្រឿង មានតម្លៃសរុបរាប់ពាន់លានដុល្លារ ពីក្រុមហ៊ុនផលិត យន្តហោះ Boeing និង Airbus ។

ប្រភពដដែលបានឲ្យដឹងទៀតថា យន្តហោះរបស់ Boeing ប្រភេទ 737 MAX 8 ចំនួនជាង១០០គ្រឿងព្រមទាំងយន្តហោះ Airbus ប្រភេទ A321neo ជាច្រើនគ្រឿងទៀតគឺស្ថិត នៅក្នុងកិច្ចព្រមព្រៀង មួយនេះ ទោះបីជាមិនទាន់មានព័ត៌មានលំអិត នៅឡើយក្តី។

United Airline ត្រូវបានគេដឹងថាបានព្យាយាម នៅក្នុងកិច្ចការងារ ដើម្បីពង្រឹងកម្លាំងប្រតិបត្តិការ របស់ខ្លួនត្រៀមខ្លួន នៅពេលដែលវិស័យធ្វើដំណើរ តាមអាកាសរបស់អាមេរិក នឹងត្រឡប់មក រកសភាពធម្មតាវិញ នៅពេលខាងមុខពេលបញ្ចប់ ទៅនៃវិរុសរាតត្បាតកូវីដ។

គួរឲ្យដឹងដែរថា United Airlines កាលពីខែមិនាធ្លាប់បានធ្វើការបញ្ជា ទិញយន្តហោះ Boing 737 MAX 8 នេះចំនួន២៥គ្រឿង មកហើយដើម្បីជំនួសឲ្យយន្តហោះធ្វើដំណើរ របស់ខ្លួនដែលមានអាយុកាល ចំណាស់ជាច្រើន ទៀតដែលកំពុងត្រូវបារក្សា ទុកចោលចាប់តាំង តែពីការកកើតឡើងនៃវិរុសកូវីដ ៕

ប្រែសម្រួល៖ស៊ុនលី

To Top