ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ថា លោកស្រី Harry Roque អ្នកនាំពាក្យប្រធានាធិបតី បានលើកឡើងកាលពីល្ងាចថ្ងៃចន្ទថា ហ្វីលីពីន បានបន្ថែមពេលវេលាហាមឃាត់ ការធ្វើដំណើរសម្រាប់ទៅ និងមកពីប្រទេសឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា បង់ក្លាដេស នេប៉ាល់ អូម្ម៉ង់ និងសហភាពអារ៉ាប់(UAE) រហូតដល់ថ្ងៃទី៣០ ខែមិថុនា ។
នៅក្នុងសេចក្តីថ្លែងការ លោកស្រី Roque បានឲ្យដឹងថា លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានអនុម័តបន្ថែមពេលវេលានៃការរឹតត្បិត ដើម្បីការពារការឆ្លងរាលដាល ការឆ្លងវីរុសក្លាយពូជ ។
កាលពីដំបូង ហ្វីលីពីន បានដាក់បទបញ្ជារឹតត្បិត ការធ្វើដំណើរលើប្រទេសឥណ្ឌា ពីថ្ងៃទី២៩ ខែមេសា ដោយសារតែនៅក្នុងប្រទេសនោះ មានផ្ទុះជំងឺកូវីដ-១៩កាន់តែខ្លាំងឡើងៗ ។ ហ្វីលីពីន បានបន្លាយពេលហាមប្រាមដល់ អ្នកដំណើរទាំងឡាយដែលក្នុងនោះ រាប់ទាំងមកពីប្រទេសបង់ក្លាដេស នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្កា ពីថ្ងៃទី៧ ឧសភា ។
ហ្វីលីពីន ក៏បានហាមប្រាមការមកដល់ របស់អន្តរជាតិដែលមកពីអូម្ម៉ង់ និងសហភាពអារ៉ាប់ នៅថ្ងៃទី១៥ ខែឧសភា បន្ទាប់ពីក្រុមកម្មករហ្វីលីពីនមកពីបរទេស ដែលបានហោះហើរពីបណ្តាប្រទេសទាំងនេះ ដែលបានធ្វើតេស្តវិជ្ជមានរកមើលវីរុសកូវីដ-១៩ ក្លាយពូជដែលបានរកឃើញដំបូង នៅក្នុងប្រទេសឥណ្ឌា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា