ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សហព័ន្ធបានឲ្យដឹងថា ជំងឺឆ្លងរាតត្បាតកូវីដ-១៩ នៅតែបន្តកើនឡើងនៅឡើយ នៅក្នុងប្រទេសស្ថិតនៅអាស៊ីប៉ាស៊ីហ្វិក គិតត្រឹមថ្ងៃចន្ទ ដែលប្រទេសឥណ្ឌា មានអ្នកឆ្លងសរុបកើនឡើងដល់ ២៩.៥១០.៤១០នាក់ ដែលមានអ្នកឆ្លងថ្មីចំនួន ៧០.៤២១នាក់ ដែលបានកត់ត្រានៅក្នុង រយៈពេល ២៤ម៉ោងកន្លងទៅនេះ ។
ក្រៅពីនេះ អ្នកជំងឺកូវីដ-១៩ចំនួន៣.៩២១នាក់ បានស្លាប់ចាប់តាំងពីព្រឹកថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកស្លាប់ មានរហូតដល់ ៣៧៤.៣០៥នាក់ ។
នេះជាថ្ងៃទី៧ហើយ់ ដែលមានអ្នកឆ្លងជំងឺតិចជាង ១០០.០០០នាក់ ត្រូវបានចុះក្នុងបញ្ជីនៅទូទាំងប្រទេស បន្ទាប់បានកើនឡើងខ្ពស់ជាង ៤០០.០០០នាក់ សម្រាប់រយៈពេលប៉ុន្មានថ្ងៃ នៅក្នុងខែមេសាដល់ខែឧសភា ដែលរលកទី២ បានឆ្លងរាតត្បាត ។
នៅតែមានអ្នកជំងឺចំនួន ៩៧៣.១៥៨នាក់ បន្ទាប់ពីអ្នកជំងឺបានថយចុះ ៥៣.០០១នាក់ ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ។ នេះជាលើកទី១ នៅក្នុងពេល២ខែជាប់គ្នា នៅគ្រាដែលចំនួនអ្នកជំងឺ បានថយចុះមកដល់ក្រោម ១លាននាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា