ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថ្មី​ អ៊ីស្រាអ៊ែល ក្រោយការដឹកនាំ ដល់ទៅ១២ឆ្នាំ របស់លោក Benjamin ចាប់ផ្តើមការងារហើយ

បរទេស ៖ ទីភ្នាក់ងារិចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋាភិបាលថ្មីរបស់អ៊ីស្រាអ៊ែល ក្រោយអាណិត្តរបស់លោកBenjamin Netanyahu ដែលគ្រប់គ្រងប្រទេស រយៈពេល១២ឆ្នាំមកហើយនោះគឺបានចាប់ផ្តើមដំណើរការ ការងាររបស់ខ្លួនហើយ
កាលពីថ្ងៃចន្ទម្សិលមិញ។

យោងតាមការបញ្ជាក់ របស់ការិយាល័យលោក Bennett បានឲ្យដឹងថាជំនួបរវាង លោកនាយករដ្ឋមន្ត្រីថ្មីលោក Naftali Bennettជាមួយនឹងនាយករដ្ឋមន្ត្រី អាណិត្តមុនលោក Benjamin Netanyahu បានធ្វើឡើង កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ដើម្បីធ្វើការផ្លាស់ប្តូរ
តំណែងនេះ ។

ទោះបីជាយ៉ាងណាក្តីពិធីផ្ទេរ តំណែងនិងការងារជាផ្លូវការ គឺនៅមិនទាន់ត្រូវបានធ្វើឡើងជាផ្លូវការ នៅឡើយដោយមេធាវី របស់លោក Netanyahuបានបញ្ជាក់ថាលោក Netanyahu នឹងធ្វើពិធីផ្ទេរតំណែងនេះជាផ្លូវការឡើយពីព្រោះថា លោក នៅតែមានអារម្មណ៍ថា រដ្ឋាភិបាលថ្មី
ជារដ្ឋាភិបាលបោកប្រាស់ ។

ជារដ្ឋាភិបាលចម្រុះ ដែលមានន័យថាលោក Bennett នឹងបម្រើការងារជានាយករដ្ឋមន្ត្រី ក្នុងរយៈពេល២ឆ្នាំដំបូង នៃអាណត្តិហើយបន្ទាប់មកគឺត្រូវប្រគល់តំណែងដែលនៅសល់ ២ឆ្នាំទៀត ទៅហើយលោក Yair Lapid ដែលជាប្រធានគណបក្ស Yesh Atid ៕

ប្រែសម្រួល៖ស៊ុនលី

To Top