ព័ត៌មានអន្តរជាតិ

អ្នកជំនាញព្រមានថា សហគមន៍អឺរ៉ុបប្តេជ្ញាចិត្ត ធ្វើអត្តឃាតខ្លួនឯង ប្រសិនបើធ្វើតាមផែនការរបស់អាមេរិក ចង់ផ្តួលចិន និងរុស្ស៊ី

បរទេស៖ អ្នកសង្កេតការណ៍អ៊ឺរ៉ុប ធ្វើអត្ថាធិប្បាយលើការប្តេជ្ញាចិត្ត របស់ប្រធានាធិបតីអាមេរិកចំពោះណាតូ និងកសាងការសន្យាឱ្យមាន ភាពប្រសើរឡើងវិញលើពិភពលោកថា ការប៉ុនប៉ងរបស់រដ្ឋបាល Biden ដើម្បីប្រកួតប្រជែង ជាមួយនឹងផ្នែកដែលកំពុង លេចចេញជាថ្មីនៃពិភពលោក នឹងត្រូវវិនាសដូចអ្វីដែលគេហៅថា “ពេលវេលាក្រៅផ្លូវការ” មិនអាចត្រូវបានស្តារឡើងវិញបានទេ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ លោកប្រធានាធិបតី Joe Biden បានជួបជាមួយមេដឹកនាំណាតូ នៅឯកិច្ចប្រជុំកំពូលទីក្រុងប្រ៊ុចសែលឆ្នាំ ២០២១ ជាកន្លែងដែលលោកបានពណ៌នាការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធភាពយោធាថា ជាកាតព្វកិច្ចដ៏ពិសិដ្ឋ។ សេចក្តីថ្លែងការណ៍ចុងក្រោយ នៃកិច្ចប្រជុំបានសង្កត់ធ្ងន់លើ “ការគំរាមកំហែង” ដែលបង្កឡើងដោយប្រទេសរុស្ស៊ីក៏ដូចជា “បញ្ហាប្រឈម” ដែលបង្កឡើងដោយប្រទេសចិន។

មុននេះនៅថ្ងៃសៅរ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រទេសជាសមាជិក G7 បានប្រកាសអំពីភាពជាដៃគូ Build Back Better World (B3W) ដែលជាគូប្រជែងជាក់ស្តែង ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលមានតម្លៃរាប់ពាន់លានដុល្លារ របស់ប្រទេសចិន។ ការប្រកាសទាំងពីរត្រូវបានធ្វើឡើង នៅពេលដែលសេតវិមានព្យាយាម បញ្ជាក់ជាថ្មីដល់សម្ព័ន្ធមិត្តរបស់ខ្លួនថា“ អាមេរិកវិលត្រឡប់មកវិញ” ក្រោមការដឹកនាំនៃ នយោបាយពិភពលោក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top