ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប និយាយថា ទើបដោះស្រាយបញ្ហា ជម្លោះរឿងយន្តហោះរយៈពេល ១៧ឆ្នាំជាមួយអាមេរិក

បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួននិងសហរដ្ឋអាមេរិក បានដោះស្រាយជម្លោះជិតរយៈពេល ១៧ឆ្នាំរបស់ខ្លួន ជុំវិញរឿងឧបត្ថម្ភធនក្រុមហ៊ុន ផលិតយន្តហោះ ការដំណើរនាំឲ្យទៅរក ការបិទពន្ធគយសម័យលោក ត្រាំ ដែលបានធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាព។

គួរបញ្ជាក់ថា ភាគីទាំងពីរបានចាប់ផ្តើមមានជម្លោះនេះ ចាប់តាំងពីឆ្នាំ២០១៤មក ក្នុងសំណុំរឿងដូចគ្នានៅ អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការឧបត្ថម្ភធនឲ្យក្រុមហ៊ុន ផលិតយន្តហោះសហរដ្ឋអាមេរិក Boeing (BA.N) និងក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus (AIR.PA)។

នៅមុនជំនួបកំពូល សហរដ្ឋអាមេរិក-សហភាពអឺរ៉ុបមួយ ជាមួយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រធានគណៈកម្មការអឺរ៉ុប លោក Ursula von der Leyen បានមានប្រសាសន៍ថា “កិច្ចប្រជុំនេះ បានចាប់ផ្តើមជាមួយលទ្ធផលថ្មី លើបញ្ហាយន្តហោះ ហើយនេះពិតជាបើកទំព័រថ្មីមួយ នៅក្នុងចំណងមិត្តភាពរបស់យើង ព្រោះយើងផ្លាស់ប្តូរពីការវិវាទ មកជាសហប្រតិបត្តិការស្តីពីយន្តហោះ ក្រោយជម្លោះរយៈពេល ១៧ឆ្នាំ” ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ គួរតែអនុញ្ញាតឲ្យពួកគេផ្តោតសំខាន់ លើការគម្រាមកំហែងបង្កឡើង ដោយឧស្សាហកម្មយន្តហោះ ពាណិជ្ជកម្មរបស់ចិន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top