បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាសហភាពអ៊ឺរ៉ុបឬ EU និងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចការងារពិភាក្សាគ្នាជាលើកដំបូងមិន ធ្លាប់មានអស់រយៈពេល៧ឆ្នាំចុងក្រោយនេះ។

កិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះបានកើតឡើងនៅក្នុងពេលដែលលោកប្រធានាធិបតីអាមេរិក Joe Biden បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅក្រៅប្រទេសជាលើក ដំបូងចាប់តាំងតែពីបានឡើងកាន់តំណែង។
នៅកិច្ចប្រជុំដែលបានធ្វើឡើងនៅក្នុងទីក្រុងប្រ៊ូសែលប្រទេសប៊ែលហ្ស៊ិកលោក Biden បានជួបជាមួយនឹងប្រធានក្រុមប្រឹក្សា សហភាពអ៊ឺរ៉ុបលោក Charles Michel និងប្រធានគណកម្មការសហភាពអ៊ឺរ៉ុបលោក Ursula von der Leyen ហើយជាលទ្ធផលភាគីទាំងអស់ បានយល់ព្រមទៅលើបញ្ហានៃពាណិជ្ជកម្ម ផងវិនិយោគផងព្រមទាំងការប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាសុខមាល ភាពរបស់សកលលោកនាពេលអនាគតផង៕
ប្រែសម្រួល៖ស៊ុនលី
