ព័ត៌មានអន្តរជាតិ

អ្នកវិភាគ៖ ជំនួបបៃឌិន-ពូទីន គឺជាជំនួបដែលមិនគួរជួប (Video)

ភ្នំពេញ៖ លោក ហេង វ៉ាន់ដា ប្រធានវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងជាអ្នកតាមដានភូមិសាស្រ្ត នយោបាយបានលើកឡើងថា ជំនួបបៃឌិន-ពូទីន គឺជាជំនួបដែលមិនគួរជួប ទោះជួបក៏គ្មានបានការ ចុះហេតុអ្វីបានជានៅតែមាន ជំនួបនេះកើតឡើងទៀត។

លោក ហេង វ៉ាន់ដា បានបកស្រាយនិងពន្យល់ថា “ជួបក្នុងបំណងប្រាប់ពូទីនថា ឯងឈឺចាប់ឬទេ? កាលពីឆ្នាំ1969-1991 ដែល សសសស បែកខ្ទេចទៅជា១៥រដ្ឋដូចសព្វថ្ងៃ? គឺដោយសារចិនជួយ។ ឥឡូវ ឯងត្រូវតែជួយទប់ចិនវិញ ដើម្បីកុំឲ្យចិនក្លាយទៅជាមហាអំណាច”។

អ្នកវិភាគរូបនេះបានបន្តថា” តាមពិត ខ្ញុំក៏ចង់ជួយឯងដែរ តែអឺរ៉ុបមិនព្រម ពិសេស សមាជិកអឺរ៉ុបថ្មីដែលជាអតីតកូនចៅរបស់ឯងពីមុន ប្រឆាំងនឹងឯងដាច់ក្បាលដាច់កន្ទុយ។ ទោះជាយ៉ាងណា រឿងយើងនិយាយគ្នាថ្ងៃនេះ កុំប្រាប់គេឲ្យដឹងហ្នា៎ អូន! យើងស្គាល់គ្នាជិត៤០ឆ្នាំហើយ”។

គួរជម្រាបជូនថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ នឹងបញ្ចប់ដំណើរទស្សនកិច្ច នៅបរទេសដំបូងរបស់លោក ក្នុងនាមជាប្រធានាធិបតី នៅក្នុងថ្ងៃពុធនេះ ជាមួយជំនួបកំពូលមួយ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ស្របពេលមានភាពតានតឹងកើនឡើង រវាងប្រទេសទាំងពីរ។

ជំនួបកំពូលនេះ នឹងត្រូវធ្វើឡើងវិមាន Swiss Villa La Grange នៅតាមតំបន់ឆ្នេរនៃបឹងទីក្រុងហ្សឺណែវមួយ ជិតព្រំដែនបារាំង ជាទីដែលលោក បៃដិន ត្រូវបានគេរំពឹងថា នឹងលើកឡើងពីបញ្ហាអរិភាព មួយចំនួនជាមួយលោក ពូទីន ដែលរួមមានទាំងការវាយប្រហារ តាមអ៊ីនធឺណេតរុស្ស៊ីទៅលើសហរដ្ឋអាមេរិក ការជ្រៀតជ្រែកក្នុងដំណើរបោះឆ្នោត ការឃុំខ្លួនមេដឹកនាំប្រឆាំងរុស្ស៊ី លោក Alexei Navalny និងក្តីព្រួយបារម្ភពីបញ្ហាសិទ្ធិមនុស្សដទៃទៀត ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top