ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ បង្ក រលក យក្សស៊ូណាមិទ្រង់ទ្រាយតូចនៅឥណ្ឌូនេស៊ី

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៧៦ ខែមិថុនា ឆ្នាំ២០២១ថា មន្ត្រីមួយរូបបានឲ្យដឹងកាលពីថ្ងៃពុធថា គ្រោះរញ្ជួយដីមួយកម្រិត៦,១រ៉ិចទ័រ បង្កជារលកយក្សស៊ូណាមិ ទ្រង់ទ្រាយតូច ដែលបង្កឲ្យមានការខូចខាតផ្ទះជាច្រើនខ្នង និងបង្ខំឲ្យពលរដ្ឋជាច្រើននាក់ជម្លៀសខ្លួនចេញពីផ្ទះសម្បែង នៅកោះ Seram ខេត្ត Maluku នៅក្នុងប្រទេសឥណ្ឌូស៊ី ។

ខ្សែវីដេអូមួយបានបញ្ជូនមកដល់ទីភ្នាក់ងារស៊ិនហួ បានបង្ហាញថា ទឹកសមុទ្រមានកម្ពស់មិនតិចជាង១ម៉ែត្រនោះទេ ដែលបានហូរចូលតំបន់ឆ្នេរសមុទ្រ នៅក្នុងស្រុក Maluku Tengah ដែលបង្កផលប៉ះពាល់ដល់អ្នកស្រុកនៅទីនោះ ។

ផ្ទះមួយចំនួនបានត្រូវបំផ្លាញ ហើយអ្នកស្រុកបានភៀសខ្លួនចេញពីលំនៅដ្ឋានទៅកាន់កន្លែងមានសុវត្ថិភាព ។ លោក Sais Salong ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានប្រាប់ដល់ស៊ិនហួ បានទូរស័ព្ទដូច្នេះ ។

គាត់បានលើកឡើងថា យ៉ាងណាមិញ មិនទាន់មានសេចក្តីរាយការណ៍ណាមួយដែលបញ្ជាក់អំពីអ្នកស្លាប់ បន្ទាប់មានគ្រោះរញ្ជួយដីនេះកើតឡើងនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top