ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង រាយការណ៍ពីករណីស្លាប់ដំបូង ក្រោយចាក់វ៉ាក់សាំង AstraZeneca ដែលបង្កឲ្យមានឈាមកក ក្នុងខួរក្បាល

សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថា អ្នកជំងឺកំពុងត្រូវបានព្យាបាល នៅក្នុងករណីមានឈាមកក មិនធម្មតា បន្ទាប់ពីទទួលថ្នាំបង្ការជំងឺកូវីដ-១៩ AstraZeneca ហើយបានស្លាប់ កាលពីថ្ងៃពុធម្សិលមិញ ។

ទីភ្នាក់ងារត្រួតពិនិត្យ និងការពារជំងឺកូរ៉េ (KDCA) បានប្រាប់អ្នកយកព័ត៌មានថា អ្នកជំងឺដែលត្រូវបានគេអះអាងថា ជាករណីឈាមកកទី ២ របស់ប្រទេសនេះ ក្នុងចំនោមអ្នកទទួលថ្នាំបង្ការ AstraZeneca បានស្លាប់នៅម៉ោងប្រហែល ២ និង ១០ នាទី នៅថ្ងៃពុធម្សិលមិញ។

បុរសដែលមានអាយុខ្ទង់ ៣០ ឆ្នាំត្រូវបានគេបញ្ជាក់ថា មានផលប៉ះពាល់ដ៏កម្រ និងធ្ងន់ធ្ងរ ប៉ុន្តែត្រូវ បានគេហៅថា ជំងឺស្ទះសរសៃឈាមសួត ដែលមានរោគសញ្ញាជំងឺស្ទះសរសៃ ឈាមខួរក្បាល (TTS) បន្ទាប់ពីការចាក់វ៉ាក់សាំង កាលពីថ្ងៃទី២៧ ខែឧសភា។

KDCA បានឲ្យដឹងថា អ្នកជំងឺបានបង្ហាញរោគសញ្ញា ឈឺក្បាលធ្ងន់ធ្ងរ និងក្អួតចង្អោររយៈពេល ៩ ថ្ងៃបន្ទាប់ពីទទួលការ ចាក់វ៉ាក់សាំងខាងលើនេះ។ ក្រោយមកលោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានរោគសញ្ញានេះកាលពីថ្ងៃអង្គារ។

KDCA បានឲ្យដឹងទៀតថា“ មូលហេតុផ្ទាល់ នៃការស្លាប់របស់លោក គឺការដាច់ឈាមក្នុងខួរក្បាល ដែលបណ្តាលមកពីជំងឺស្ទះសរសៃឈាមខួរក្បាល ហើយវាបណ្តាលមកពី TTS” ។

អ្នកជំងឺដំបូងបានបញ្ជាក់ថា មានរោគសញ្ញា ឈាមកក បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង AstraZeneca ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ កាលពីចុងសប្តាហ៍មុន បន្ទាប់ពីបាន ព្យាបាលជាសះស្បើយ៕ដោយ ឈូក បូរ៉ា

To Top