បរទេស៖ មន្ត្រីស្រុកជាន់ខ្ពស់ម្នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-19 កាលពីខែមេសា គឺបានស្លាប់កាលពីថ្ងៃអង្គារបន្ទាប់ពីត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យដោយមាន ការរលាកសួតធ្ងន់ធ្ងរ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Wannee Khongthong អាយុ ៥៨ ឆ្នាំ ជាអនុប្រធានការិយាល័យចុះបញ្ជីស្រុក បានស្លាប់ពេលកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យ Prachuap Khiri Khan។ នេះបើតាមការបញ្ជាក់ របស់ចៅហ្វាយស្រុក Muang នៅព្រហស្បតិ៍។
លោកបាននិយាយថា លោកស្រី Wannee Khongthong ធ្លាប់បានឆ្លងវីរុសកូវីដ១៩ ហើយក៏បានព្យាបាលជាសះស្បើយនិង ចេញពីមន្ទីរពេទ្យកាលពីខែមេសា។
ប្រហែលមួយសប្តាហ៍បន្ទាប់ពី នាងបានត្រឡប់មកធ្វើការវិញ នាងមានអាការៈហត់ និងដកដង្ហើមខ្លីៗ ហើយត្រលប់ទៅមន្ទីរពេទ្យ Prachuap Khiri Khan ដើម្បីធ្វើតេស្តិ៍ Covid-19 ។ លទ្ធផលគឺអវិជ្ជមាន ប៉ុន្តែការថតកាំរស្មី X បានបង្ហាញចំណុចពណ៌ស នៅក្នុងសួតរបស់នាង គឺរលាកសួតធ្ងន់ធ្ងរ៕ ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
