ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងបរិច្ចាគប្រាក់៣ សែនដុល្លារ ក្នុងជំនួយបរទេសឲ្យ មីយ៉ានម៉ា

បរទេស៖ ទិន្នន័យដែលចេញនៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានបង្ហាញថា ប្រទេសកូរ៉េខាងជើង ដែលជាធម្មតាគឺជាអ្នកទទួលជំនួយមនុស្សធម៌អន្តរជាតិនោះ បានធ្វើការបរិច្ចាគប្រាក់ចំនួន៣០០.០០០សែនដុល្លារ ឲ្យដល់មូលនិធិដឹកនាំដោយអង្គការសហប្រជាជាតិ ដើម្បីផ្តល់ជំនួយឲ្យដល់មីយ៉ានម៉ា។

យោងតាមការិយាល័យសម្របសម្រួលនិងដល់សេវាកម្មតាមដានហិរញ្ញវត្ថុកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសកុម្មុយនិស្តឯកោមួយនេះ គឺជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសជាច្រើនទៀត ដែលបានចូលរួមចំណែកផែនការឆ្លើយតបមនុស្សធម៌នៅមីយ៉ានម៉ា។

បើតាមទិន្នន័យ OCHA ប្រទេសកូរ៉េខាងជើង បានធ្វើការបរិច្ចាគនោះ កាលពីថ្ងៃទី២៤ ខែឧសភា ដែលនេះគឺជាការបរិច្ចាគលើកទីមួយរសប់ទីក្រុងព្យុងយ៉ាង គិតចាប់តាំងពីឆ្នាំ២០០៥មក នៅពេលដែលប្រទេសនេះ បានផ្តល់ប្រាក់១៥០.០០០ដុល្លារ ឲ្យដល់បណ្ដាប្រទេសអាស៊ី ដែលរងផលប៉ះពាល់ដោយសារតែរលកយក្សស៊ូណាមិក ដែលរួមមានឥណ្ឌូនេស៊ី ឥណ្ឌា ម៉ាឡេស៊ី និងថៃ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១ តាមទិន្នន័យ OCHA ប្រទេសកូរ៉េខាងជើង បានទទួលជំនួយមនុស្សធម៌ចំនួន១៤,៨លានដុល្លារ តាមរយៈប្រភពនានា មានទាំងកម្មវិធីស្បៀងអាហារពិភពលោក និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ហើយកាលពីឆ្នាំមិញ បានទទួលជាង៤០លានដុល្លារ និងស្ទើរតែ៤៦លានដុល្លារកាលពីឆ្នាំមុននោះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top