ព័ត៌មានអន្តរជាតិ

ជប៉ុន ដកបម្រាមប្រកាស អាសន្នចេញពីទីក្រុងតូក្យូ និងក្រុង៨ ផ្សេងទៀត

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថារដ្ឋាភិបាលជប៉ុនបានប្រកាស សម្រេចចិត្តក្នុងការ ដកការប្រកាសអាសន្នចេញពីទីក្រុងចំនួន៩ ដែលក្នុងនោះរួមមានទាំងទីក្រុងតូក្យូផងដែរ។

គួរឲ្យដឹងដែរថាចាប់តាំងតែពីថ្ងៃទី២៥ខែ មេសា រហូតមកដល់ពេលបច្ចុប្បន្ននេះ ទីក្រុងតូក្យូ ទីក្រុងក្យូតូ ទីក្រុងហ្យូដូ និងក្រុងជាច្រើន ទៀតត្រូវបានរដ្ឋាភិបាលជប៉ុន បានប្រកាសដាក់ចូលក្នុងកម្រិតប្រកាស អាសន្នបន្ទាប់ពីករណីវិជ្ជមានកូវីដជាច្រើនបានវាយលុក។

តាមការត្រួតពិនិត្យកន្លងមករដ្ឋាភិបាលមាន បំណងក្នុងការដកការប្រកាសអាសន្ននេះតាំងតែពីថ្ងៃទី១១ ខែឧសភា មកម្ល៉េះប៉ុន្តែក្រោយ មកការសម្រេចចិត្តត្រូវបានពន្យាពេលរយៈពេល២ ដងបន្តបន្ទាប់គ្នាដែលក្នុងនោះ មានទាំងទីក្រុងអៃឈីទីក្រុងហ្វូគូកាទី ក្រុងហុកកៃដូទីក្រុង អូកាយ៉ាម៉ាទីក្រុងហ៊ីរ៉ូស៊ីមានិងទីក្រុងអូគីណាវ៉ាផងដែរ។

គួរឲ្យដឹងដែរថាមកដល់បច្ចុប្បន្ននេះការដាកប្រកាសអាសន្នទាំងអស់ត្រូវបានដកចេញលើកលែងតែទីក្រុងអូគីណាវ៉ាមួយប៉ុណ្ណោះដែលនឹងត្រូវដាក់ ឲ្យបន្តរហូតដល់ថ្ងៃទី២០ខែមិថុនា៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top