ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញពលរដ្ឋ ឲ្យចូលរួមការបោះឆ្នោត ជ្រើសប្រធានាធិបតី

" "

បរទេស៖ ប្រធានាធិបតីអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានអំពាវនាវឲ្យពលរដ្ឋខ្លួនទុកចោលទុក្ខសោកមួយឡែកសិន ហើយងាកមកចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដែលមានចំនួនមនុស្សជាច្រើន ត្រូវបានគេរំពឹងថា នឹងធ្វើពហិការមិនចូលរួម ដោយសារតែភាពលំបាកផ្នែកសេដ្ឋកិច្ច និងមិនសប្បាយចិត្តនឹងច្បាប់តឹងតែង។

លោកប្រធានាធិបតី ហាស្សាន រ៉ូហានី នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការជំរុញប្រជាជនអ៊ីរ៉ង់ឲ្យទៅបោះឆ្នោត ស្របពេលយុទ្ធនាការឃោសនាបានបញ្ចប់ ដោយមិនអនុញ្ញាតឲ្យខ្វះ ស្ថាប័នឬក៏មិនអនុញ្ញាតឲ្យក្រុមណាមួយរារំាង ពួកគេមិនឲ្យធ្វើការបោះឆ្នោតនោះទេ ដែលនេះគឺជាការសំដៅចំៗចំពោះក្រុមប្រឹក្សាភិបាល។

" "

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសុន្ទរកថាមួយដែលចេញផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ លោក រ៉ូហានី បានមានប្រសាសន៍យ៉ាងដូច្នេះថា “សម្រាប់ពេលវេលានេះ មិនអនុញ្ញាតឲ្យគិតរឿងសោកសៅនៅក្នុងថ្ងៃស្អែកនោះទេ”។

" "

គួរបញ្ជាក់ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ធ្លាប់បានធ្វើការជំរុញរួចមកហើយ ឲ្យប្រជាជនឲ្យនាំគ្នាចេញធ្វើការបោះឆ្នោត ដោយលោកបានមានប្រសាសន៍ប្រាប់ថា នោះនឹងជួយដល់ការបញ្ចៀសសម្ពាធបរទេសមកលើសាធារណរដ្ឋឥស្លាម៕

ប្រែសម្រួល៖ប៉ាង កុង

To Top