ព័ត៌មានអន្តរជាតិ

ថ្ងៃនេះ វៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន

" "

ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥១៥ករណី កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីការរាតត្បាតនៅក្នុងប្រទេសកាលពីឆ្នាំមុន នេះបើយោងតាមក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា ការឆ្លងជំងឺនេះរួមមានការឆ្លងក្នុងស្រុកចំនួន ៥០៣ ករណី និងករណីនាំចូលចំនួន ១២ ករណី ដែលសរុបទៅមានចំនួន ១២,១៥០ ករណី។

" "

ក្នុងចំណោមករណីសហគមន៍ចំនួន ៤៩៥ករណី ត្រូវបានរាយការណ៍នៅក្នុងកន្លែងដាក់ដាច់ដោយឡែក ឬតំបន់ចាក់សោ។ បើនិយាយអំពីមូលដ្ឋានតំបន់ចំនួន ៣២៧ករណី ត្រូវបានរកឃើញនៅភាគខាងជើងនៃខេត្ត Bac Giang ដែលជាចំណុចរាតត្បាត ១៣៧ករណីនៅភាគខាងត្បូងទីក្រុងហូជីមិញ និង ១៣ករណី នៅខេត្ត Tien Giang ភាគខាងត្បូង។

" "

ភាគច្រើននៃពួកគេ គឺជាទំនាក់ទំនងនៃករណីដែលបានបញ្ជាក់ពីមុន ឬភ្ជាប់ទៅនឹងចង្កោមនៃការបង្ករោគនៅតាមមូលដ្ឋាន។

ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសឆ្លងនេះនៅទីក្រុងហូជីមិញ ដែលមានករណីសហគមន៍ថ្មីជិត ១,២០០ ករណីត្រូវបានគេរាយការណ៍ថា កំពុងផ្ទុះឡើងនោះគ្រោងនឹងគ្រប់គ្រងវ៉ាក់សាំងកូវីដ-១៩ ចំនួន ៨០០,០០០ ដូស សម្រាប់ក្រុមដែលមានអាទិភាពក្នុងរយៈពេលមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃសៅរ៍ស្អែកនេះ។

នៅទូទាំងប្រទេសមានអ្នកជំងឺចំនួន ៤,៦៥៣ នាក់ ដែលត្រូវបានព្យាបាលជាសះស្បើយ ចាប់ពីថ្ងៃពុធកន្លងទៅនេះ ហើយមនុស្សជិត ១៨២,៥០០ នាក់ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក និងតាមដានបន្ដដើម្បីរកមេរោគ៕

ដោយ ឈូក បូរ៉ា

To Top