ព័ត៌មានអន្តរជាតិ

សហភាពអ៊ឺរ៉ុប ដកបម្រាមធ្វើដំណើរចេញ ពីអាមេរិក និងបណ្តាប្រទេសទៀត

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា សហភាពអ៊ឺរ៉ុបឬហៅកាត់ថា EU បានសម្រេចចិត្តក្នុងការដកចោល នូវបម្រាមធ្វើដំណើរពីសំណាក់
បណ្តាប្រទេសជាច្រើនទៀតដូចជាអាមេរិក និងប្រទេសមួយចំនួននៅក្រៅតំបន់ផងដែរ ។

សហរដ្ឋអាមេរិក ព្រមទាំងបណ្តាប្រទេសមួយចំនួនទៀត ដូចជាលីបង់ ម៉ាសេដូនី ស៊ែប៊ី ចិន ហុងកុង ម៉ាកាវ និងកោះតៃវ៉ាន់ ត្រូវបានសហភាពអ៊ឺរ៉ុប ដាក់បញ្ចូលទៅក្នុងបញ្ជីដែល
ត្រូវបានគេហៅឈ្មោះថា White List ដែលមានន័យថា ប្រទេសផ្សេងក្រៅពីតារាងនេះ គឺមិនអាចធ្វើដំណើរចូលប្លុកអ៊ឺរ៉ុប ដាច់ខាតបើមិនមានកិច្ចការងារចាំបាច់។

ផ្ទាំងពាណិជ្ជកម្ម

ក្រៅពីនោះផងដែរប្រទេស ផ្សេងទៀតដែលស្ថិតនៅក្នុង White List នេះរួចទៅហើយនោះមានដូចជា ប្រទេសអូស្ត្រាលី អ៊ីស្រាអ៊ែល ញូវស៊ឺឡែន រ៉ាវ៉ានដា សិង្ហបុរី កូរ៉េខាងត្បូង
និងប្រទេសថៃផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top