ព័ត៌មានអន្តរជាតិ

ក្រុមហ៊ែកឃើកូរ៉េខាងជើង ផ្តោតគោលដៅ លើវិទ្យាស្ថាន នុយក្លេអ៊ែ របស់កូរ៉េខាងត្បូង

បរទេស៖ ក្រុមហ៊ែកឃើកូរ៉េខាងជើង ដែលមានឈ្មោះថា Kimsuky បានលួចចូលក្នុងប្រព័ន្ធ នៃវិទ្យាស្ថាននុយក្លេអ៊ែ រដ្ឋរបស់ប្រទេសកូរ៉េខាងត្បូង កាលពីខែមុន ហើយនេះ គឺជាព្រឹត្តិការណ៍ដ៏ថ្មីបំផុត ក្នុងចំណោមការវាយប្រហារ តាមអ៊ីនធឺណេត ជាបន្តបន្ទាប់ធ្វើឡើង ដោយកូរ៉េខាងជើង នេះបើតាមសម្ តីរបស់សមាជិកសភា កូរ៉េខាងត្បូងមួយរូប និយាយនៅថ្ងៃសុក្រនេះ។

លោក Ha Tae-keung ជាសមាជិកមួយរូប នៃគណៈកម្មការស៊ើបការណ៍សម្ងាត់ របស់រដ្ឋសភា ដែលលើកឡើងពីការវិភាគមួយ ធ្វើឡើងដោយក្រុមហ៊ុន សន្តិសុខអ៊ីនធឺណេត IssueMakersLab នោះ បានមានប្រសាសន៍ថា ការវាយប្រហារតាមអ៊ីនធឺណេត ទៅលើវិទ្យាស្ថានស្រាវជ្រាវថាមពល នុយក្លេអ៊ែកូរ៉េ ហៅកាត់ថា KAERI នេះ គឺបានធ្វើឡើងនៅថ្ងៃទី១៤ ខែឧសភា ពាក់ព័ន្ធនឹងអាសយដ្ឋាន អ៊ីនធឺណេតចំនួន១៣ ដោយរួមទាំងមួយ ជារបស់ក្រុម Kimsuky ផង។

ដោយមានជាប់ពាក់ព័ន្ធជាមួយ នឹងទីភ្នាកង់ារចារកម្ម Reconnaissance General Bureau របស់ប្រទេសកូរ៉េខាងជើងនោះ ក្រុមនេះ ពីមុនធ្លាប់ធ្វើការផ្តោតគោលដៅ ក្រុមហ៊ុនអភិវឌ្ឍផលិតថ្នាំវ៉ាក់សាំង កូវីដ១៩ និងក្រុមហ៊ុនប្រតិបត្តិការ រ៉េអាក់ទ័រនុយក្លេអ៊ែ រដ្ឋរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងចំណោម ក្រុមហ៊ុនផ្សេងទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Ha Tae-keung បានមានប្រសាសន៍ យ៉ាងដូច្នេះថា “ហេតុការណ៍នេះ អាចបង្កឲ្យមានហានិភ័យ សន្តិសុខធ្ងន់ធ្ងរ ប្រសិនបើព័ត៌មានសំខាន់ណាមួយ ត្រូវបានលិចធ្លាយទៅកូរ៉េខាងជើង ព្រោះវិទ្យាស្ថាន KAERI គឺជាវិទ្យាស្ថានដ៏ធំបំផុត របស់កូរ៉េខាងត្បូង ដែលកំពុងសិក្សាលើបច្ចេកវិទ្យានុយក្លេអ៊ែ រួមានទាំងរ៉េអាក់ទ័រ និងធាតុឥន្ធនៈក្នុងរ៉េអាក់ទ័រនុយក្លេអ៊ែ “៕ ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top