Covid-19

ចក្រភពអង់គ្លេស មានអ្នកឆ្លងវីរុសកូរ៉ូណាថ្មី លើសពី ១០.០០០នាក់

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ថា ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងវីរុសកូរ៉ូណា លើសពី១០.០០០នាក់ សម្រាប់រយៈពេល៣ថ្ងៃជាប់គ្នា គិតត្រឹមថ្ងៃសៅរ៍ ខណៈដែលមាន៧៩ភាគរយបានកើនឡើងដោយសារវីរុស Delta ផ្ទុះឡើងនៅក្នុងប្រទេស កាលពីសប្តាហ៍មុន ។

តួលេខផ្លូវការបានប្រកាសកាលពីថ្ងៃសៅរ៍ថា ចក្រភពអង់គ្លេស បានរាយការណ៍ថា មានវីរុសកូរ៉ូណា ចំនួន១០.៣២១នាក់ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនាំឲ្យចំនួនអ្នកឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសចំនួន៤.៦២០.៩៦៨នាក់ ។

ចក្រភពអង់គ្លេស ក៏បានរាយការណ៍ដែលមានអ្នកស្លាប់បន្ថែមទៀត១៤នាក់ ។ សរុបអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅចក្រភពអង់គ្លេស បច្ចុប្បន្នចំនួន១២៧.៩៧០នាក់ ។

តួលេខទាំងនេះ ក្នុងនោះរាប់បញ្ចូលទាំងពលរដ្ឋស្លាប់ក្នុងរយៈពេល់២៨ថ្ងៃ ដែលជាការធ្វើតេស្តវិជ្ជមានលើកដំបូងរបស់ពួកគេ ។

មាន៧៩ភាគរយបានកើនឡើង ដែលបានឆ្លងវីរុសក្លាយពូជ Delta ដែលបានបញ្ជាក់អត្តសញ្ញាណដំបូងនៅក្នុងប្រទេសឥណ្ឌា នៅក្នុងសប្តាហ៍មុន និងករណីជាច្រើនមានលើសពី១០.០០០នាក់សម្រាប់រយៈពេល០៣ថ្ងៃនៅក្នុងតារាង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top