ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ថា នាយកដ្ឋានសុខាភិបាលរបស់ប្រទេសហ្វីលីពីន (DOH)បានរាយការណ៍ នៅថ្ងៃអាទិត្យនេះថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥.៨០៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ ត្រូវបានគេបញ្ជាក់ថា មានរហូតដល់១.៣៥៩.០១៥នាក់ ។
នាយកដ្ឋានបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់២៣.៦២១នាក់ បន្ទាប់ពីអ្នកជំងឺចំនួន៨៤នាក់ទៀតបានស្លាប់ដោយសារវីរុសបង្កជំងឺ ។
ហ្វីលីពីន មានពលរដ្ឋលើសពី១១០លាននាក់ បានធ្វើតេស្តរកមើលមេរោគមានជាង១៣លាននាក់ ចាប់តាំងពីផ្ទុះជំង៉ឺនៅក្នុងខែមករា ឆ្នាំ២០២០ ។
លោក Carlito Galvez ប្រធានអនុវត្តវិធានការរដ្ឋាភិបាល ប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ-១៩ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលបានចាក់ថ្នាំបានចំនួន ៨លានដូស គិតត្រឹមថ្ងៃសុក្រ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា