ព័ត៌មានអន្តរជាតិ

របាយការណ៍៖ អាមេរិក នឹងដកប្រព័ន្ធ ការពារមីស៊ីល ពីមជ្ឈឹមបូព៌ា យកមកទុក ប្រើប្រឆាំងចិន

បរទេស៖ កាលពីប៉ុន្មានសប្តាហ៍មុន រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានស្នើសុំអោយសហរដ្ឋអាមេរិក ជួយការពារពួកគេប្រឆាំង នឹងពួកឧទ្ទាមហូធីស ឬការវាយប្រហារដែលមានសក្តានុពលពីប្រទេសអ៊ីរ៉ង់។ ឥឡូវនេះ មន្ទីរប៉ង់តាហ្គោនបាននិយាយថា អារ៉ាប៊ីសាអូឌីត មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារសេចក្តីត្រូវការ ការពារខ្លួនភាគច្រើន នៅក្នុងសង្គ្រាមរបស់ពួកគេនៅយេម៉ែន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមរបាយការណ៍ថ្ងៃសុក្ររបស់កាសែត Wall Street Journal (WSJ) បាន ឲ្យដឹងថា សហរដ្ឋអាមេរិកបានចាប់ផ្តើមដកកម្លាំងការពារដែន អាកាសមួយចំនួនរបស់ខ្លួនពីបណ្តាប្រទេសនៅមជ្ឈិមបូព៌ាជាច្រើន ខណៈដែលពួកគេផ្លាស់ប្តូរពួកគេ ត្រឡប់ទៅសហរដ្ឋអាមេរិកវិញដើម្បីថែរក្សា។

របាយការណ៍របស់មន្រ្តីរដ្ឋបាលរបាយការណ៍ បានកត់សម្គាល់ថា ប្រព័ន្ធការពារអាកាស MIM-104 Patriot ជាច្រើនត្រូវបានគេដកចេញពីប្រទេសអ៊ីរ៉ាក់ គុយវ៉ែត ហ្ស៊កដានី និងអារ៉ាប់ប៊ីសាអូឌីត ហើយយ៉ាងហោចណាស់ប្រព័ន្ធការពារ ដែនអាកាស (THAAD) ក៏កំពុងត្រូវបានដកចេញពី អារ៉ាប់ប៊ីសាអូឌីត ផងដែរ ហើយក្រុមយន្តហោះចម្បាំង ក៏កំពុងត្រូវបានគេទាញចេញ៕ ប្រែសម្រួលៈ ណៃ តុលា

To Top