ព័ត៌មានអន្តរជាតិ

ហ្វីលីពីន ចុះកិច្ចព្រមព្រៀង ទិញវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ Pfizer-BioNTech ចំនួន ៤០ លានដូស

ម៉ានីល ៖ រដ្ឋាភិបាល ហ្វីលីពីន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ ចំនួន ៤០ លានដូស ដែលត្រូវបានបង្កើត ឡើងដោយ Pfizer និង BioNTech នៅក្នុងកិច្ចព្រមព្រៀង វ៉ាក់សាំងការពារ មេរោគដ៏ធំ បំផុតរបស់ខ្លួន។

លោក Carlito Galvez បានឲ្យដឹងថាការចែកចាយវ៉ាក់សាំង ក្នុងចំណោមម៉ាកថ្នាំវ៉ាក់សាំងវីរុស ដែលត្រូវបានអនុញ្ញាត ឲ្យប្រើប្រាស់ក្នុងប្រទេសហ្វីលីពីន នឹងចាប់ផ្តើម “បន្ទាប់ពី ៨ សប្តាហ៍ គិតចាប់ផ្តើមពីខែសីហា” ។

ប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង ប្រជាជនចំនួន ៣៥ លាននាក់ ដែលកំពុងធ្វើការ នៅខាងក្រៅផ្ទះរបស់ពួកគេ ខណៈពេលដែលកំពុង បន្តបង្កើតវិស័យ អាទិភាពដូចជាបុគ្គលិក សុខាភិបាល និងប្រជាជនវ័យចំណាស់ ដោយសង្ឃឹមថា នឹងទទួលបានអភ័យ ឯកសិទ្ធិរបស់ខ្លួននៅឆ្នាំនេះ។

ដូសជាង ៨ លានដូស ត្រូវបានគេប្រើដែលក្នុង នោះប្រហែល ៦ លានសំរាប់ចាក់លើកទី ១ បង្ហាញថា ការចាក់វ៉ាក់សាំងយឺតៗ ដែលធ្វើឲ្យគោលដៅ របស់រដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំង ដល់ប្រជាជន ៧០ លាននាក់នៅឆ្នាំនេះ។

ការផ្គត់ផ្គង់ថ្នាំវ៉ាក់សាំង នៅជុំវិញរដ្ឋធានីម៉ានីល នៅតែមានកម្រិតនៅឡើយ ខណៈដែលករណីឆ្លងជំងឺកូវីដ -១៩ នៅតាមខេត្តមួយចំនួន បានកើនឡើង ដែលធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំ ប្រឹងប្រែង ដើម្បីជំរុញការចាក់ថ្នាំបង្ការ នៅក្នុងប្រទេស ដែលមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេទី២ នៅអាស៊ីមួយនេះ ។

ជាមួយនឹងកិច្ចព្រមព្រៀង ចុងក្រោយនេះ ប្រទេសហ្វីលីពីន បានធានានូវការចែកចាយចំនួន ១១៣ លានដូស ពីក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន ៥ ដែលរួមមានទាំងក្រុមហ៊ុន Sinovac របស់ប្រទេសចិន ដែលមានចំនួន ២៦ លានដូស Sputnik V របស់ប្រទេសរុស្ស៊ី ជាមួយនឹង ១០ លានដូស ហើយ ២០ លានដូសពី Moderna និង ១៧ លានដូសពី AstraZeneca៕
ដោយ ឈូក បូរ៉ា

To Top