ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេស សម្រាប់កិច្ចការងារ កូរ៉េខាងជើង បង្ហាញភាពវិជ្ជមាន សម្រាប់កិច្ចសន្ទនា

បរទេស ៖ នៅថ្ងៃចន្ទនេះប្រេសិតពិសេសអាមេរិកតំណាងថ្មី ឲ្យអាមេរិកសម្រាប់ កិច្ចការងារកូរ៉េខាងជើង បាននិយាយ ដោយរំពឹងទុកថាយ៉ាងមុតម៉ាំថា នឹងមានការឆ្លើយតបគ្នា យ៉ាងវិជ្ជមានមួយ ទៅលើកិច្ចសន្ទនាគ្នា ជាមួយនឹងកូរ៉េខាងជើង ។

អត្ថបទដែលត្រូវ បានចេញផ្សាយ ដោយសារព័ត៌មាន របស់កូរ៉េខាងត្បូង Yonhap ដែលបានសរសេរទៀតថាសេចក្តីថ្លែង នេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេល ដែលប្រេសិតពិសេសរូបនេះ កំពុងបំពេញទស្សនកិច្ច នៅក្នុងទីក្រុងសេអ៊ូល ដើម្បីជួបជាមួយនឹងដៃគូ តំណាងមកពីកូរ៉េខាងត្បូងនិងក៏ដូចជាជប៉ុនផងដែរ ។

លោក Sung Kim ដែលទើបតែបានឡើង កាន់តំណែងថ្មីនេះកំពុងបំពេញ ភារៈកិច្ចរយះពេល៥ថ្ងៃ នៅក្នុងប្រទេសកូរ៉េ នឹងត្រូវមានផែនការក្នុងការ បន្តកិច្ចពិភាក្សាស្តីពី បញ្ហាកូរ៉េខាងជើង ជាមួយនឹងកូរ៉េខាងត្បូង និងជប៉ុន ដាច់ដោយឡែកនិងដោយ បន្តបន្ទាប់គ្នាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top