បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា តៃវ៉ាន់ចាំបាច់ត្រូវតែធ្វើការ ត្រួតពិនិត្យឲ្យហ្មត់ចត់ ចំពោះវិធីដែលខ្លួនគ្រប់គ្រង ការរាតត្បាតនៃជម្ងឺកូវីដ១៩ នៅពេលដែលវាចប់ ស្របពេលដែលចំនួនករណី ឆ្លងបានធ្លាក់ចុះក្រោម១០០ សម្រាប់ជាលើកដំបូងក្នុងរយៈពេលជាងមួយខែ។
ចាប់តាំងពីខែមុនមក កោះតៃវ៉ាន់ បានធ្វើការរឹតបន្តឹងលើការជួបជុំជាឯកជន និងបិទទីកន្លែងកំសាន្តនានា ស្របពេលដែលខ្លួនធ្វើការប្រយុទ្ធនឹង ចំនួនកើនឡើងនៃករណីឆ្លងក្នុងស្រុក ជារឿងដ៏តក់ស្លុតចំពោះកោះ លទ្ធិប្រជាធិបតេយ្យនេះ ដែលពីមុនមកគ្រប់គ្របបានយ៉ាងល្អ នូវករណីឆ្លងក្នុងស្រុក។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័តឥមាន Yahoo News នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្លែងប្រាប់ទូរទស្សន៍ក្នុងស្រុក លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានមានប្រសាសន៍ប្រាប់ថា អាជ្ញាធរធ្វើការគ្រប់គ្រងរលកឆ្លងដំបូង នៃជម្ងឺរាតត្បាតបានយ៉ាងល្អ។
លោកស្រីបាននិយាយបន្តថា “រលកទីពីរ មានភាពកាន់តែអាក្រក់ខ្លាំងឡើង ដោយនៅពេលចាប់ផ្តើម យើងបានធ្វើការការពារយ៉ាងប្រុងប្រយ័ត្ន ហើយនៅពេលការរាតត្បាតនេះចប់ យើងត្រូវតែធ្វើការត្រួតពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវប្រព័ន្ធទប់ស្កាត់ជម្ងឺរាតត្បាត” ៕
ប្រែសម្រួល៖ ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
