ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល រកឃើញថា វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ Pfuzer បង្កើនហានិភ័យនៃការកកឈាម

យេរ៉ូសាឡឹម ៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Shamir របស់ប្រទេសអ៊ីស្រាអែល បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែល បានរកឃើញថា វ៉ាក់សាំង Pfizer បង្កើនឱកាស នៃការវិវត្តទៅជាជំងឺ កកឈាមដ៏កម្រ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។

TTP គឺជាជំងឺធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានការបង្កើត កំណកឈាម នៅក្នុងសរីរាង្គជាច្រើន នៅក្នុងខ្លួនមនុស្ស។ រោគសញ្ញារបស់វារួមមានភាពទន់ខ្សោយ អស់កម្លាំង ខ្សោយប្រព័ន្ធប្រសាទហូរឈាម និងឈឺទ្រូងជាដើម ។

ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា និងការព្យាបាលទាន់ពេលវេលា បានបង្កើនឱកាស នៃការជាសះស្បើយ របស់អ្នកជំងឺពី ១០ ភាគរយ កាលពីមុនរហូយដល់ ៨០ ភាគរយនាពេលបច្ចុប្បន្ន។

ការព្រួយបារម្ភអំពីទំនាក់ទំនង ដែលអាចកើតមានរវាង TTP និងវ៉ាក់សាំងបង្កា ជំងឺកូវីដ-១៩ បានកើនឡើងបន្ទាប់ពីមានការកើនឡើង នៃអត្រាជំងឺឈាមនៅអ៊ីស្រាអែល ពី ២ ទៅ ៣ ករណីក្នុងមួយឆ្នាំ ដល់ ៤ករណី ក្នុងមួយខែ។

យោងទៅតាមមន្ទីរពេទ្យអ្នកស្រាវជ្រាវ បានរកឃើញទំនាក់ទំនង រវាងកាលវិភាគចាក់វ៉ាក់សាំង និងការចាប់ផ្តើមរោគសញ្ញា នៃជំងឺខាងលើនេះ។

បន្ទាប់ពីការរកឃើញនេះ មន្ទីរពេទ្យ បានអំពាវនាវ ឱ្យអ្នកជំងឺ TTP ដែលបានជាសះស្បើយត្រូវ ទទួលការ ចាក់វ៉ាក់សាំង តែក្រោមការបោសសំអាត វេជ្ជសាស្ត្រពិសេស ហើយត្រូវឆ្លងកាត់ការ តាមដានគ្លីនិក និងមន្ទីរពិសោធន៍យ៉ាងជិតស្និទ្ធ បន្ទាប់ពីការចាក់វ៉ាក់សាំង៕
ដោយ ឈូក បូរ៉ា

To Top