ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល អំពាវនាវឲ្យ យុវជនវ័យពី១២ទៅ១៥ឆ្នាំ ចាក់វ៉ាក់សាំង ខណៈវិរុសពូជក្លាយថ្មី កំពុងវាយលុក

បរទេស ៖ ក្រសួងសុខាភិបាល នៃប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសអំពាវនាវ បន្ថែមទៀត ឲ្យពលរដ្ឋរបស់ខ្លួន ដែលមានអាយុ ចាប់ពី១២ទៅដល់១៥ឆ្នាំ ក្នុងការធ្វើដំណើរ មកទទួលការចាក់វ៉ាក់សាំង ឲ្យបានច្រើន។

ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងនៅក្រោពេល ដែលករណីឆ្លង វិរុសកូវីដ ពូជកាត់ថ្មីកាន់តែមានចំនួន ច្រើនឡើង ជាពិសេសចំពោះកុមារក្នុងរយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះនៅ តាមបណ្តាសាលារដ្ឋធំៗ ក្នុងទីក្រុងជាច្រើន។

គួរឲ្យដឹងដែរថា ចាប់តាំងតែពីថ្ងៃទី៦ខែមិថុនាមកម្ល៉េះ ដែលរដ្ឋាភិបាល នៃប្រទេសអ៊ីស្រាអ៊ែល បានប្រកាសឲ្យពលរដ្ឋរបស់ខ្លួន ក្នុងវ័យនេះក្នុងការទទួលការចាក់វ៉ាក់សាំង ប៉ុន្តែរហូតមកដល់ពេលនេះចំនួន ដែលខ្លួនបានទទួល គឺនៅតិចតួចនៅឡើយ ។

គួរឲ្យដឹងដែរថា បច្ចុប្បន្នពលរដ្ឋ របស់អ៊ីស្រាអ៊ែល ទាំងអស់ដែលបានទទួលការចាក់វ៉ាក់សាំង មានចំនួនកើនឡើង ទៅដល់៥,៥លាននាក់ ឬត្រូវជា៥៩ភាគរយ នៃពលរដ្ឋសរុប ទូទាំងប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top