ព័ត៌មានអន្តរជាតិ

វៀតណាម នឹងទទួលបានវ៉ាក់សាំង AstraZeneca ចំនួន១លានដូស

ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ នៅថ្ងៃអង្គារនេះថា វ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន១លានដូស នឹងត្រូវបានផ្ទេរទៅកាន់ប្រទេសវៀតណាម ដោយចាប់ផ្តើមជារៀងរាល់សប្តាហ៍នៅក្នុងខែក្រោយ ដើម្បីបំពេញបន្ថែមចំនួន៣០លានដូស ក្នុងអំឡុងឆ្នាំនេះ ។

វៀតណាម បានទទួលវ៉ាក់សាំងកូវីដ-១៩ប្រមាណ ៤,៤លានដូស ដែលជាវ៉ាក់សាំង AstraZeneca នៅក្នុងកម្មវិធីចាក់វ៉ាក់សាំង របស់ខ្លួន ដែលបានចាប់ផ្តើមនៅក្នុងខែមីនា ។

វ៉ាក់សាំងរបស់ខ្លួនបានមកពីជំនួយរបស់ COVAX ដែលបានចែកចាយវ៉ាក់សាំង និងការដេញថ្លៃដោយរដ្ឋាភិបាល ។

ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ថា ការបញ្ជាទិញរបស់វៀតណាម ចំនួន៣០លានដូស នឹងបំពេញបន្ថែម ក្នុងអំឡុងឆ្នាំ២០២១នេះ” ៕

To Top