ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ថា លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន បានគំរាមដាក់ពន្ធនាគារសម្រាប់ពលរដ្ឋណាដែលបដិសេធក្នុងការចាក់ថ្នាំវ៉ាក់សាំងប្រឆំាងនឹងវីរុសកូរ៉ូណា ខណៈដែលហ្វីលីពីន បានប្រយុទ្ធប្រឆំាងនឹងការផ្ទុះ ជំងឺដែលបង្កការខាតបង់ដល់ ប្រទេសអាស៊ីមួយនេះ ដែលមានអ្នកឆ្លងជំងឺជាង១,៣លាននាក់ និងមានអ្នកស្លាប់ជាង២៣.០០០នាក់ ។
លោក Duterte បានថ្លែងនៅក្នុងពេលគូសបញ្ជាក់តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃចន្ទ ថា “អ្នកជ្រើសរើស វ៉ាក់សាំង ឬខ្ញុំនឹងចាប់អ្នកដាក់ពន្ធនាគារ” ។ បន្ទាប់មក សេចក្តីរាយការណ៍នៃការចាក់វ៉ាក់សំាងនៅទីតាំងជាច្រើននៅក្នុងរដ្ឋធានីម៉ានីល ក្នុងកម្រិតទាប ។
លោក បានថ្លែងថា “កុំធ្វើឲ្យខ្ញុំធ្វើខុសអី មានវិបត្តិកើតឡើងនៅក្នុងប្រទេសនេះ” ។
“ខ្ញុំគ្រាន់តែខឹងដល់ពលរដ្ឋហ្វីលីពីន ដែលមិនព្រមធ្វើតាមរដ្ឋាភិបាល” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា