ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីអប់រំ G20 សង្កត់ធ្ងន់ បញ្ហាអប់រំ នៅក្នុងប្រធានបទ នៃភាពក្រីក្រ ជាសកល

បរទេស ៖ នៅថ្ងៃពុធនេះរដ្ឋមន្ត្រី ថ្នាក់អប់រំរបស់ G20 បានឈានទៅដល់កិច្ចព្រមព្រៀង ដើម្បីដាក់បញ្ហាអប់រំ ទៅក្នុងដំណើរការនយោបាយ អន្តរជាតិ ខណៈដែលបញ្ហា ពិភពលោក កំពុងបន្តធ្វើការលើវិបត្តិកូវីដ ។

រដ្ឋមន្ត្រីក្រសួងអប់រំ ទាំងនោះបានចូលរួម នៅក្នុងទីក្រុង Sicily ប្រទេសអ៊ីតាលី តាមរយៈវិដេអូខល ដែលជាផ្នែកមួយ នៃកិច្ចប្រជុំមេដឹកនាំG20ឆ្នាំ
២០២១ដែលនឹងប្រព្រឹត្ត ទៅនាខែតុលាខាងមុខ ។

នៅក្រោយកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទាំងអស់បានឈានទៅដល់ការ យល់ព្រមព្រៀងគ្នាថា នឹងមិនមានបញ្ហារក្សាទុក អ្នកណាម្នាក់ឲ្យជួបបញ្ហាតែម្នាក់ ឯងឡើយ
ចំពោះបញ្ហាអប់រំ នៅក្នុង វិបត្តិពិភពលោកនិងភាពក្រីក្រ ។

រដ្ឋមន្ត្រីក្រសួងអប់រំ របស់អ៊ីតាលី លោក Patrizio Bianchi ដែលជាអ្នករៀបចំ និងដឹកនាំកិច្ចប្រជុំបានលើកសរសើរ យ៉ាងខ្លាំង ទៅលើដំណើរការ នៃកិច្ចប្រជុំដែល រដ្ឋមន្ត្រីទាំងអស់ បានចូលរួម ៕

ប្រែសម្រួល៖ស៊ុនលី

To Top