ព័ត៌មានអន្តរជាតិ

លោក ប៊ៃឌិន តែងតាំង ស្ត្រីមេម៉ាយ នៃគណបក្ស សាធារណរដ្ឋ ម៉ាកខេន ជាប្រេសិត ប្រចាំអង្គការ FAO

អាមេរិក៖ ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃពុធថា លោក​នឹងតែងតាំងលោកស្រី Cindy McCain ដែលជាស្ត្រីមេម៉ាយ​ នៃសព​អតីតសមាជិកព្រឹទ្ធសភា គណបក្សសាធារណរដ្ឋ លោក John McCain ក្នុងនាមជា ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំអង្គការស្បៀងអាហារនិងកសិកម្ម (UNFAO) របស់អង្គកា​រ​សហប្រជាជាតិ ដែលមានទីស្នាក់ការ នៅទីក្រុងរ៉ូម។ នេះបើ​តាម​ទីភ្នាក់ងារព័ត៌មាន បារំាង (AFP)។

លោកស្រី Cindy McCain បានប្រកាសពីការគាំទ្រ ដល់បេក្ខជន ប្រជាធិបតេយ្យសម្រាប់សេតវិមាន កាលពីខែកញ្ញាកន្លង ទៅដោយកត់ សម្គាល់ការបែកបាក់ ជាមួយប្រធានាធិបតី សាធារណរដ្ឋ លោក ដូណាល់ត្រាំ ដែលកំពុងធ្វើយុទ្ធនាការ ប្រឆាំងនឹងលោក Biden សម្រាប់ការបោះឆ្នោតឡើងវិញ។

លោកស្រីបានសរសេរនៅឯ “ប្តីរបស់ខ្ញុំថា ចន រស់នៅតាមលេខកូដផ្ទាល់ខ្លួនថា ប្រទេសដំបូង យើងជា​ សមាជិកគណបក្សសាធារណរដ្ឋ។ ប៉ុន្តែអាមេរិកាំង សំខាន់បំផុត។ មានបេក្ខជនតែម្នាក់គត់នៅក្នុងការប្រណាំងនេះ ដែលប្រកាន់ខ្ជាប់ នូវគុណតម្លៃរបស់យើង ក្នុងនាមជាប្រជាជាតិមួយ ហើយនោះ គឺ លោក ចូ ប៊ៃឌីន” ។ លោកស្រី បានសរសេរ នៅលើ Twitter បែបនេះ ។

ប្រែសម្រួលដោយ៖ សយ សុភា

To Top