បរទេស ៖ នៅក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ NBC កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀពូទីន បានពណ៌នាអំពីអង្គការណាតូថា ជាដំណែល នៃយុគសម័យសង្គ្រាម ត្រជាក់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសន្និសីទក្រុងម៉ូស្គូលើកទី ៩ ស្តីពីសន្តិសុខអន្តរជាតិ នៅថ្ងៃពុធ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីមានការព្រួយបារម្ភ អំពីការកសាងហេដ្ឋា រចនាសម្ព័ន្ធយោធារបស់អង្គការណាតូ នៅជិតព្រំដែនរបស់ខ្លួន ក៏ដូចជាការពិតដែលថា សម្ព័ន្ធមិត្តមានការទើសទាល់ ក្នុងការពិចារណា លើការស្នើសុំដើម្បីកាត់បន្ថយភាពតានតឹង ដូច្នេះការកាត់បន្ថយហានិភ័យ នៃឧប្បត្តិហេតុដែលមិនអាចទាយ ទុកជាមុនបាន ។ សន្និសីទក្រុងម៉ូស្គូលើកទី ៩ ស្តីពីសន្តិសុខអន្តរជាតិនៅថ្ងៃពុធ ។
នៅក្នុងសេចក្តីថ្លែង ការណ៍មួយ ដែលឆ្លុះបញ្ចាំងពីការលើកឡើង របស់លោកពូទីន រដ្ឋមន្ត្រីការពារជាតិ រុស្ស៊ីលោក Sergei Shoigu បានប្រាប់អ្នកចូល រួមក្នុងកិច្ចប្រជុំថា សម្ព័ន្ធមិត្តនេះក៏កំពុងពិចារណាលើផ្លូវនានាដើម្បីផ្ទេរកងទ័ពទៅព្រំដែន នៃរដ្ឋសហភាពរុស្ស៊ី និងបេឡារុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា