ព័ត៌មានអន្តរជាតិ

ព្យុះសង្ឃរា ដ៏ខ្លាំងក្លាមួយ បានបោកបក់មកលើដែនដី ភាគខាងត្បូង សាធារណរដ្ឋឆេក បណ្តាលឲ្យ របួស១៥០នាក់

BBC ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ព្យុះសង្ឃរាដ៏ខ្លាំងក្លាមួយ បានបោកបក់មកលើភូមិ ជាច្រើន នៅតំបន់ភាគខាងត្បូង ដល់ភាគខាងកើត សាធារណរដ្ឋឆេក បង្កឲ្យពលរដ្ឋចំនួន ១៥០នាក់រងរបួស និងបង្កការខូចខាត យ៉ាងដំណំ ។

កាលពីថ្ងៃព្រហស្បតិ៍ ព្យុះបានបោកបក់ធ្វើឲ្យប៉ើងដំបូងផ្ទះ អគារនៅភាគខាងត្បូងស្រុក Breclav និងស្រុក Hodonin រលលំដើមឈើ ជាច្រើនដើម និងក្រឡាបរថយន្ត ជាច្រើនគ្រឿង ។

ខ្សែវីដេអូបានបង្ហោះដោយសាក្សី ដែលបានដឹងហេតុការណ៍ ដែលព្យុះបានបោកបក់មើលទៅប្រៀបដូចជាតំបន់សង្គ្រាមួយដូច្នេះដែរ ។

ក្រុមជួយសង្គ្រោះ បានមកពីទូទាំងប្រទេស ហើយក៏បានមកពីប្រទេសជិតខាង អូទ្រីស និងស្លូវ៉ាក់ត្រូវបានដាក់ពង្រាយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top