ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹក អាមេរិកការពារសំណើទិញ នាវាពិឃាតមួយគ្រឿង ក្នុងកញ្ចប់ថវិការឆ្នាំ ២០២២

បរទេស៖លេខាធិការស្តីទី នៃទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយការពារ សំណើរទិញនាវាពិឃាត Flight III មួយគ្រឿងក្នុងកញ្ចប់ថវិកាឆ្នាំនេះ ជំនួសឲ្យពីរគ្រឿង នៅក្នុងអំឡុងកិច្ចប្រជុំស្តីពី កញ្ចប់ថវិការបស់រដ្ឋសភា។

មន្ត្រីមួយចំនួនបានលើកឡើងពី តម្លៃថាជាមូលហេតុ ដែលទ័ពជើងទឹក បានស្វះស្វែងទិញតែមួយគ្រឿង នៅក្នុងកញ្ចប់ថវិកាឆ្នាំ២០២២ ជំនួសគម្រោងទិញពីរគ្រឿង ក្នុងកុងត្រាច្រើនឆ្នាំបច្ចុប្បន្ន រវាងទ័ពជើងទឹកនិងក្រុមហ៊ុន General Dynamics Bath Iron Works and Ingalls Shipbuilding។

លេខាធិការទ័ពជើងទឹកស្តីទី លោក Thomas Harker បានការពារបន្ថែមទៀត នូវសំណើកញ្ចប់ថវិកាឆ្នាំ២០២២ ក្នុងដំណើរឆ្លើយតប ចំពោះសំណួរពីសមាជិកព្រឹទ្ធសភា លោក Richard Shelby ក្នុងកិច្ចប្រជុំសភានា ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្តីពីការលុបចោលផែនការទិញ នាវាពិឃាតពីរគ្រឿង ក្នុងកុងត្រាច្រើនឆ្នាំដែលមាន ក្នុងពេលបច្ចុប្បន្ន។

លោក Thomas Harker បានមានប្រសាសន៍ប្រាប់ដូច្នេះថា “យើងពិតជាប្រឹងប្រែងជាខ្លាំងក្នុងការដក (គម្រោង) នោះ ចេញពីកញ្ចប់ថវិការបស់ឆ្នាំនេះ វាជាការសម្រេចចិត្តដ៏លំបាកបំផុត ដែលយើងបានធ្វើ ហើយយើងចង់ឲ្យអាចរួមបញ្ចូលវាផងដែរ។ នៅពេលចូលដល់ឆ្នាំបន្ទាប់នេះ យើងប្តេជ្ញាចំពោះគម្រោងច្រើនឆ្នាំ ទាំងសម្រាប់នាវាមុជទឹកនិងនាវាពិឃាត”៕ប្រែសម្រួល៖ប៉ាង កុង

To Top