បរទេស៖ ក្រុមមន្រ្តី បាននិយាយនៅថ្ងៃសុក្រថា មនុស្ស០៤នាក់ ត្រូវបានគេដឹងថាបានស្លាប់ នៅក្នុងហេតុការណ៍ បាក់រលំអគារ លំនៅស្ថាននៅក្បែរឆ្នេរ Miami ខណៈចំនួននៃអ្នកដែល មិនបានរាប់បញ្ចូល បានកើនឡើងដល់ ១៥៩ នាក់។

យោងតាមវែបសាយ Yahoo News ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ចំនួនមនុស្សដែលមិនស្គាល់ត្រូវបានគេភ័យខ្លាចថា បានស្លាប់នៅក្នុងអាគារកម្ពស់ ១២ ជាន់ ក្នុងទីប្រជុំជន Surfside បាក់រលំផ្នែកខ្លះ។
លោកស្រី Daniella Levine Cava អភិបាលក្រុង Miami-Dade County បានប្រាប់សន្និសីទកាសែតថា «ឥឡូវយើងបានរកឃើញមនុស្ស ១២០ នាក់ ដែលនេះជាដំណឹងល្អ ប៉ុន្តែចំនួន ដែលមិនបានរាប់បញ្ចូល របស់យើងបានកើនឡើង ដល់១៥៩ នាក់ ដែលមានន័យពួកគេ នៅតែបន្តបាត់ខ្លួន»។
លោកស្រីបាននិយាយថា “ លើសពីនេះទៅទៀត យើងអាចរាយការណ៍ អំពីសោកនាដកម្ម ដែលចំនួនអ្នកស្លាប់ ឥឡូវមាន ៤ នាក់” ។
ក្រុមជួយសង្គ្រោះ ជាមួយសត្វឆ្កែហិតក្លិន បានធ្វើការទាំងយប់ទី ២ ទោះបីមានភ្លៀងធ្លាក់ខ្លាំងក៏ដោយ – ឱកាសថយចុះក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែម៕
ប្រែសម្រួលៈ ណៃ តុលា
