សេអ៊ូល៖ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ជុំវិញការឆ្លើយតបរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ចំពោះលិខិតរបស់ខ្លួន ដែលជំទាស់ទៅនឹងការ ដាក់បញ្ចូលកោះដុកដូ នៅភាគខាងកើតរបស់កូរ៉េខាងត្បូង នៅលើផែនទីអូឡាំពិកទីក្រុងតូក្យូ។
យោងតាមក្រសួង IOC បានផ្ញើការឆ្លើយតបទៅនឹងលិខិតថ្ងៃទី ១០ ខែមិថុនារបស់ខ្លួន កាលពីថ្ងៃអង្គារដោយថា “ខ្លួនបានសាកសួរជាមួយ គណៈកម្មាធិការរៀបចំការ ប្រកួតអូឡាំពិកទីក្រុងតូក្យូទាក់ទង នឹងការលេចឡើងនៃដុកដូ នៅលើផែនទីនៃផ្លូវបញ្ជូនតភ្លើងអូឡាំពិក ហើយត្រូវបានគេប្រាប់ថា វាជាការបង្ហាញពីសណ្ឋានដីសុទ្ធសាធ ហើយគ្មានការលើកទឹកចិត្ត ខាងនយោបាយអ្វីទាំងអស់ “។
ក្រសួងរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា“ យើងសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការឆ្លើយតបរបស់ IOC ហើយគ្រោងនឹងបញ្ជូនលិខិតមួយទៀត ស្តីពីជំហររបស់យើង” ។
ប្រៅពបានបន្ថែមថា “ ទោះបីព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ គួរតែជាព្រឹត្តិការណ៍អូឡាំពិកសន្តិភាព និងភាពសុខដុមរមនា ដូចដែលវាត្រូវបានគេធ្វើឡើងនៅពេលវេលា ដែលពិភពលោកទាំងមូល កំពុងរងគ្រោះពីជំងឺកូវីដ១៩ យើងកំពុងបដិសេធ ស្នើសុំលុបកោះដុកដូ (ចេញពីផែនទី) ដោយកូរ៉េខាងត្បូង បានសម្ដែងខកចិត្តយ៉ាងខ្លាំង ដោយឥរិយាបទរបស់ប្រទេសជប៉ុន” ។
ក្រសួងនឹងពិនិត្យមើលវិធីផ្សេងទៀត ដើម្បីធ្វើការតវ៉ារបស់ខ្លួនរួមទាំងការបញ្ជូនសមាជិក IOC កូរ៉េខាងត្បូងទៅកាន់ទីស្នាក់ការគណៈកម្មាធិការនៅប្រទេសស្វ៊ីស និងជួបជាមួយសមាជិក IOC របស់ជប៉ុន។
ផែនទីគឺជាគន្លឹះចុងក្រោយបង្អស់នៅក្នុងជម្លោះ វែងឆ្ងាយរវាងកូរ៉េខាងត្បូង និងជប៉ុន លើកោះដុកដូ។ ដោយទីក្រុងតូក្យូ ដែលបានធ្វើអាណានិគមលើឧបទ្វីបកូរ៉េ ពីឆ្នាំ១៩១០-១៩៤៥ បានបន្តទាមទារយកកោះតូចៗទាំងនោះ៕
ដោយ ឈូក បូរ៉ា