ព័ត៌មានអន្តរជាតិ

News Update៖ ស្លាប់តិចបំផុត៤នាក់ និងបាត់ខ្លួន១៥៩នាក់ ក្នុងហេតុការណ៍ រលំបាក់អគារ នៅរដ្ឋផ្លរីដា

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ពលរដ្ឋចំនួន៤នាក់ បញ្ជាក់ថាបានស្លាប់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកបាត់ខ្លួនបានកើន ឡើងដល់១៥៩នាក់ បន្ទាប់ពីអគារស្នាក់នៅកម្ពស់១២ជាន់បានដួលរលំកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្រុង Miami-Dade ស្ថិតនៅភាគអាគ្នេយ៏ នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ។

លោក Daniella Levine Cava អភិបាលក្រុង Miami-Dade បានថ្លែង កាលពីព្រឹកថ្ងៃសុក្រថា មនុស្សចំនួន៣នាក់ទៀត បានរកឃើញនៅក្នុងគំនរ បាក់បែកកាលពីយប់ និងពលរដ្ឋចំនួន១២០នាក់ត្រូវបានរាប់បញ្ចូល ។

អគារស្គឹមស្គៃ The Champlain Towers South បានសាងសង់នៅក្នុងឆ្នាំ១៩៨១ បានដួលរលំនៅវេលាម៉ោង១និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ នៅក្រុងឆ្នេរសមុទ្រ ដែលស្ថិតនៅចម្ងាយ ៦ម៉ាយភាគខាងជើងឆ្នេរខ្សាច់ Miami ។

លោក Frank Rollason នាយកគ្រប់គ្រងគ្រោះមហន្តរាយនៅក្រុង Miami-Dade បានលើកឡើងថា ខុនដូប្រមាណ៧០ក្នុងចំណោមអគារ១៣០ ត្រូវបានបំផ្លាញ ឬខូចខាត ។

អភិបាលក្រុងបានលើកឡើងថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសដាក់រដ្ឋស្ថិតក្នុងគ្រាអាសន្ន និងមានគ្រោះមហន្តរាយផ្សេងៗទៀត ត្រូវជួយសង្គ្រោះ ។

កាសែតក្នុងស្រុក Miami Herald បានរាយការណ៍ថា យ៉ាងហោចណាស់ពលរដ្ឋ ចំនួន២៧នាក់ មកពីប្រទេសនៅអាមេរិឡាទីន ក្នុងនោះរាប់ទាំង កូឡុំប៊ី គុយបា ឈីលី ប៉ារ៉ាហ្គាយ ប៉េរូ រីកូ និងអាហ្សង់ទីន ក្នុងចំណោមអ្នកបាត់ខ្លួនទាំង នោះត្រូវបានគេរាយការណ៍ឲ្យដឹង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top